អត្ថបទពាណិជ្ជកម្ម
Down Town Sport ក្លាយជា​ជើងឯក Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ភ្នំពេញ​
17, Mar 2019 , 1:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 រកឃើញ​ជើង​ខ្លាំង​១២​ក្រុម​បន្ថែមទៀត ខណៈ ក្រុមបាល់ទាត់ Down Town Sport គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ​នា​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ ដែលជា​មណ្ឌល​ចុងក្រោយ​ក្នុងចំណោម​មណ្ឌល​ទាំង​៩​ទូទាំងប្រទេស​នៅ​មណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ដោយ​ការប្រកួត​មាន​៨៨​ក្រុម​។​

​សម្រាប់​ជ័យជម្នះ​ដែល​ធ្វើ​ឲ្យ​ក្រុមបាល់ទាត់ Down Town Sport គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ភ្នំពេញ​នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម Rolling FC លទ្ធផល​៣​ទល់​១ ចំណែក​ក្រុមបាល់ទាត់​ឆន្ទៈ​កីឡា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​យកឈ្នះ​ក្រុម Pisnoka Construction  ក្នុង​លទ្ធផល​៣​ទល់​១​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា ព្រមទាំង​៨​ក្រុម​ត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ​។​


 
​សម្រាប់​រង្វាន់​ក្រុម​ជើងឯក​មណ្ឌល​ភ្នំពេញ គឺ​ក្រុមបាល់ទាត់ Down Town Sport ទទួលបាន​ប្រាក់រង្វាន់​១,៥០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់​១,០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម ឆន្ទៈ​កីឡា ប្រាក់រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុមបាល់ទាត់ Pisnoka Construction ទទួលបាន​ប្រាក់រង្វាន់​២០០​ដុល្លារ ។​


 
​ដោយឡែក​ភ្នំពេញ​ដែលជា​មណ្ឌល​ទី​៩​នេះ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​ជ្រើស​យក​១២​ក្រុម រួមមាន​ក្រុម​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាងមុខនេះ​។​


 
​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​







​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com