កីឡាជាតិ
ជាតិ
លោក ខៀវ សាម៉េត ក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ លោក ខៀវ សាម៉េត អនុប្រធាន FFC ក្លាយជាប្រធាន AFF។ រូបថត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានជាប់ឆ្នោតជាសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) នាមហាសន្និបាតលើកទី២៦សហព័ន្ធបាល់ទាត់ថ្នាក់តំបន់មួយនេះ ដែលរៀបចំនៅសណ្ឋាគារសុខា ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១៧ ខែមីនា។
លោក ខៀវ សាម៉េត ជាជនជាតិខ្មែរទីមួយដែលទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្នាក់អាស៊ីអាគ្នេយ៍ មួយនេះ សម្រាប់អាណត្តិឆ្នាំ២០១៩-២០២៣ ។
AFF មានសហព័ន្ធជាតិចំនួន១២ជាសមាជិក ដែលក្នុងនោះមាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ទីម័រខាងកើត និងអូស្ត្រាលី។
ជាមួយគ្នានេះ AFF បានប្រកាសគាំទ្រព្រះអង្គម្ចាស់ Shaikh Salman bin Ebrhim Al Khalifa នៃប្រទេសបារ៉ែន បន្តជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) សម្រាប់អណត្តិថ្មី ផងដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com