ជាតិ
សង្គមជាតិ
EDC ប្រាប់​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​ភ្លើង​ដើម្បី​ផ្គត់ផ្គង់​នា​រដូវប្រាំង​
17, Mar 2019 , 8:59 pm        
រូបភាព
រូបភាពពី​អគ្គិសនីកម្ពុជា១
រូបភាពពី​អគ្គិសនីកម្ពុជា១
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដូវប្រាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ក្តៅ​ហួតហែង និង​ធ្វើ​ឲ្យ​តំបន់​ខ្លះ​មាន​ភាពរាំងស្ងួត​ផងដែរ​នោះ ទើប​ជា​មូលហេតុ​នាំ​ឲ្យ​ពលរដ្ឋ​មានការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​កើនឡើង​យ៉ាងគំហុក​។ ខណៈដែល​អគ្គិសនី​កម្ពុជា​នៅ​ខ្វះខាត​ថាមពល​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា សូម​ណែនាំ​ឲ្យ​ពលរដ្ឋ​ត្រូវ​សន្សំសំចៃ​ថាមពល​ជា​ចាំបាច់​។​

 
​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ណែនាំ​ដល់​គ្រប់​អង្គភាព​ចំណុះ​អគ្គិសនី​កម្ពុជា​ទាំងអស់​ប្រើប្រាស់​ថាមពល​ឲ្យ​សន្សំសំចៃ​ខ្ពស់ ពោល​ប្រើ​ភ្លើង​បំភ្លឺ​តែ​នៅ​កន្លែង​ចាំបាច់ បិទ​ឧបករណ៍ ដូចជា​ម៉ាស៊ីនត្រជាក់​ឲ្យ​អស់​លទ្ធភាព ហើយ​ត្រូវតែ​ប្រើ​ភ្លើង​បំភ្លឺ​តែ​នៅ​កន្លែង​ការពារ​សុខ​សុវត្ថិភាព​តែប៉ុណ្ណោះ​។ 
 
​លោក កែវ រតនៈ បាន​បង្គាប់​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​អង្គភាព​ចាត់ចែង​ឲ្យ​មានការ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នេះ​ឲ្យ​តឹងរឹង និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​គ្រប់គ្រាន់​៕ 
 

Tag:
 អគ្គិសនី​
 ​ពលរដ្ឋ​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com