ជាតិ
សង្គមជាតិ
សូម​ប្រុងប្រយ័ត្ន​! នៅ​ថ្ងៃទី​២១-២៤ បណ្តា​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​កក់ខែ ដែល​លាយឡំ​ជាមួយ​រន្ទះ​
18, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​កក់ខែ ដែល​លាយឡំ​ជាមួយ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ ដែល នឹង​មកដល់​នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែមីនា​។ បាតុភូត​នេះ គឺ​បណ្តាលមកពី​កម្ពុជា​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់​ដែល​បក់​មកពី​ទិសខាងកើត និង​ទិសអាគ្នេយ៍​។



​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែមីនា នៅ​ខេត្តព្រៃវែង ស្វាយរៀង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ធំ កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ នឹងមាន​ភ្លៀង​កក់ខែ រួមទាំង​មាន​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ដោយឡែក​នៅ​ថ្ងៃទី ២៣ ដល់​ថ្ងៃទី​២៤ ខែមីនា នៅ​ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ក៏​នឹងមាន​ភ្លៀង​កក់ខែ ដែល​លាយឡំ​ជាមួយនឹង​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ​។ 
 
​បើ​ផ្អែក​តាម​ការ​ព្យាករ​ដដែល សម្រាប់​បណ្តា​ខេត្ត​នៅ​ភាគ​ខាងកើត ខាងត្បូង និង​តំបន់​មាត់សមុទ្រ នឹងមាន​សីតុណ្ហភាព​ចន្លោះ​ពី​៣០-៣២​អង្សា​។ ចំណែក​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត មាន​សីតុណ្ហភាព​ចន្លោះ​ពី​៣២-៣៥​អង្សា​។​
 
​ក្រសួង​ធនធានទឹក អំពាវនាវ​ដល់​ពលរ​ដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់ក​ន្រា្ត​ក់ ដែល​អាច​កើតមាន​ជាយថាហេតុ នៅ​អំឡុងពេល​មេឃ​រកកលភ្លៀង​៕  
 

Tag:
 ភ្លៀង​កក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com