ជាតិ
សម្ដេច ហ៊ុន សែន​៖ ខ្ញុំ​អៀនខ្មាស​! អ្នក​ដែល​យកលុយ​ពី​ខ្ញុំ​ទៅលេង​ល្បែង​
18, Mar 2019 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ហួស​ចិត្តនឹង​ពលរដ្ឋ​ខ្លះ ដែល​ទទួលបាន​ជំនួយ​ឧបត្ថម្ភពីខ្លួន​ហើយ មិន​ព្រមយក​ថវិកា​ទាំងនោះទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​ទេ បែរជាយក​​ទៅលេង​ល្បែង​ទៅវិញ​។ រឿងរ៉ាវ​ទាំងនេះ ត្រូវបាន​សម្ដេច ហ៊ុន សែន លើកឡើង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នៅ​ព្រឹក​ថ្ងៃទី​១៨ មីនា​នេះ​។​


ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​បុគ្គល​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយថា សម្ដេច​បាន​ស៊ើបអង្កេត​ដឹង​រឿង​បុគ្គល​ខ្លះ ដែល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពីខ្លួន​ យកទៅ​លេងល្បែង​នៅក្នុង​កាស៊ីណូ​ធំៗ​ទៅវិញ​។ ដោយសារតែ​ភាព​ទុច្ចរិត​របស់​ពួកគេ​នេះ ទើប​ធ្វើ​ឲ្យ​សម្ដេច បាត់បង​ជំនឿ​ចិត្ត ហើយ​លែង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជំនួយ​ទៀត​។​
 
«​បទពិសោធន៍​កន្លងទៅ​នេះ សូម្បីតែ​គ្រួសារ​មួយ ឬក៏​មនុស្ស​ម្នាក់ នៅពេលដែល​យើង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ទៅហើយ ប៉ុន្តែ​ពួកគេ​មិនអាច​ទៅរួច​។ ខ្ញុំ​មកដល់​ពេល​នេះ មានការ​អៀនខ្មាស​ខ្លះ ជាមួយ​ទង្វើ​ខ្លះ ដែល​អ្នក​ទាំងនោះ បានធ្វើ​ចំពោះ​ខ្ញុំ​។ ឧទាហរណ៍​បាន​ប្រាក់​ពី​ខ្ញុំ​ដោយ​ផ្ទាល់ដៃ ហើយ​យើង​ថា​ជូន​គេ​ទៅផ្ទះ ប៉ុន្តែ​គេ​មិន​ឲ្យ​យើង​ជូនទៅ​ទេ​។ ដល់ពេល​យើង​តាម​ណាហ្គា លេងល្បែង​ចាញ់​អស់​ទៅ​…»​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច​៖


Tag:
 ហ៊ុន សែន​
  ល្បែង​
© រក្សាសិទ្ធិដោយ thmeythmey.com