ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ស្នើឲ្យកម្មករឈប់ទារប្រាក់អតីតភាពសរុបក្នុងពេលតែមួយ សម្តេច ហ៊ុន សែន ជួបកម្មករនៅខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកម្មករ-កម្មការិនី បញ្ឈប់ការទាមទារប្រាក់អតីភាពសរុប។ សម្តេចនាយករដ្ឋមន្ត្រី អះអាងថា តាមច្បាប់ ពួកគេ អាចបើកប្រាប់អតីតភាពបានម្តង ក្នុងរយៈពេល៦ខែ មិនមែនទាមទារបើកទាំងអស់ក្នុងពេលមួយនោះទេ។
សម្តេច ហ៊ុន សែន លើកឡើងពីបញ្ហានេះ ដោយសារតែបានឃើញកម្មករ-កម្មការិនីប្រមាណ១០០នាក់ ដែលជាសមាជិករបស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បាននាំគ្នាទៅប្រមូលផ្តុំនៅមុខផ្ទះសម្តេច ដើម្បីសុំជួយអន្តរាគមន៍ដល់ពួកគេ ក្នុងការទាមទារប្រាក់អតីតភាពសរុប។ ប្រមុខរដ្ឋាភិបាល ប្រាប់ពួកគេថា ពួកគេ មិនអាចធ្វើបែបនេះបានទេ ព្រោះខុសច្បាប់។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់សិស្ស-និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
ធ្វើជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់សិស្ស-និស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ប្រមុខរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំស្នើឲ្យយោគយល់ពីរឿងនេះ ហើយបន្តទទួលយកតាមច្បាប់ដែលបានកំណត់។ យើងកំពុងទាមទារខុសច្បាប់ គឺមិនអាចដោះស្រាយជូនបានទេ។ បើដោះស្រាយបាន គេដោះស្រាយហើយ មិនចាំបាច់យើង ធ្វើបាតុកម្មទេ»។
សំឡេងសម្តេចនាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com