ជាតិ
រថយន្ត
លោកតា ប៉ាន់ ឈិន តាំងចិត្ត​រក្សា​កង់​បុរាណ​មួយគ្រឿង​ដែល​កំដរ​គាត់​ជាង​៧០​ឆ្នាំ​
18, Mar 2019 , 8:39 pm        
រូបភាព
ដោយ:
​លោកតា ប៉ាន់ ឈិន បាន​រក្សាទុក​កង់​បុរាណ​មួយ តាំងពី​ឆ្នាំ​១៩៤២ មក​រហូតដល់​សព្វថ្ងៃ​។ លោកតា ឈិន រស់នៅ​ភូមិ​ដូនទាវ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ គាត់​បាន​ទិញ​កង់​បុរាណ​មួយ​នេះ តម្លៃ ៣៨០០​រៀល​(​ប្រាក់​ខ្មែរ​នា​សម័យ​នោះ​) បន្ទាប់ពី​គាត់​ធ្វើស្រែ​បាន​ច្រើន​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោ​កត ប៉ាន់ ឈិន ប្រាប់​ Thmeythmey25 ។



​មក​បច្ចុប្បន្ន​កង់​បុរាណ​ដែល​លោកតា​ឈិន អះអាង​មាន​អាយុ​មិនតិចជាង​៧០​ឆ្នាំនេះ នៅតែ​អាច​ជិះ​បាន​។ លោកតា ប៉ាន់ ឈិន បញ្ជាក់​ដូច្នេះ​៖«​គ្រឿង​របស់​វា​គឺ​ល្អ​ស្ទើរតែ​ទាំងស្រុង​។ តា​ជិះ​កង់​មួយ​នេះ​ទៅណា​មក​ណា​ជា​រៀងរាល់ថ្ងៃ​។ ជិះ​ទៅ​គុយទាវ​ព្រឹកៗ​ផង​»​។ 
 
​លោកតា​ឈិន បាន​ថែរក្សា​កង់​មួយ​នេះ​ទុក​បាន​យ៉ាង​ល្អ ហើយ​រហូតមកដល់​ឥឡូវនេះ លោកតា​នៅតែ​អាច​ជិះ​វា​បាន​រហូតមកដល់​បច្ចុប្បន្ន​។ លោកតា បាន​និយាយថា គាត់​បាន​រក្សាទុក​កង់​មួយ​នេះ​អស់​រយៈពេល​៧៦​ឆ្នាំ​មកហើយ​។ 
 
​លោកតា ឈិន អះអាងថា គាត់​ស្រឡាញ់​កង់​មួយ​ស្មើ​ជីវិត ព្រោះ​វា​មាន​អា​នុ​ស្សាវ​រី​យ៍​ច្រើនណាស់​ទោះបីជា​នៅក្នុង​សម័យ​សង្គ្រាម​ដែល​កំរ​មាន​អ្នក​អាច​រក្សាទុក​របស់​អ្វី​បាន​ផង​នោះ​ក៏ដោយ ក៏​វា​បាន​កំដរ​គាត់​រហូត​។  លោក​តាម​ឈិន បន្ថែម​ដោយ​បន្ត​ប្តេជ្ញា​ថា គាត់​នឹង​ខិតខំ​ថែរក្សា​កង់​បុរាណ​មួយ​នេះ​ទុកជា​កេរ​មរតក​ខ្មែរ អោយ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​
 















Tag:
 កង់​
 ​កង់​បុរាណ​
 ​យានយន្ត​
 ​រថយន្ត​
 ​បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com