ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពោះវៀន​ពេញ​ទៅដោយ​ជាតិពុល​បើ​មាន​អាកា​រៈទាំង​នេះ​
19, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោះវៀនធំ​គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​រាងកាយ​។ វា​ដើរតួនាទី​រួមគ្នា​ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​ភាពស៊ាំ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែរ​។ យ៉ាងណាក៏ដោយ បើសិនជា​ពោះវៀនធំ​មិន​ធ្វើការ​ទេនោះ វា​នឹង​បង្ហាញ​ជាស​ញ្ញា​នៃ​ការកើនឡើង​ជាតិពុល​ក្នុង​ខ្លួន​ហើយ​។ មុខងារ​ពោះវៀនធំ​ដែល​ធ្វើ​ការមិន​បានល្អ មានន័យថា​វា​មិនអាច​បញ្ចេញ​កាកសំណល់​ពី​ក្នុង​ពោះវៀន​បាន​ត្រឹមត្រូវ​ឡើយ​។ ជា​លទ្ធផល ជាតិពុល​នោះ​នឹងត្រូវ​បឺត​ស្រូប​ចូលទៅក្នុង​ចរន្តឈាម​វិញ​។


 
​ចំពោះ​រោគសញ្ញា​ភាគច្រើន​ដែល​គិតថា​មាន​ជាតិពុល​ក្នុង​ពោះវៀនធំ​ច្រើន​នោះ​គឺ​ការ​ទល់លាមក​តែម្តង​។ ករណីបែបនេះ​កើតឡើង​នៅពេលដែល​កាកសំណល់​ត្រូវបាន​បញ្ចេញ​ចោល​យឺត​ជាង​ធម្មតា ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​ចលនា​ពោះវៀន​មានការ​ឈឺចាប់​ដែរ​។​
 
​ពីនេះ​សញ្ញា​ដែល​បញ្ជាក់ថា​ពោះវៀន​មាន​ជាតិពុល​ច្រើន​ទៀត​នោះ​មានដូចជា​៖
 
•​ ​ឈឺ​សាច់ដុំ និង​សន្លាក់​
•​ ​ទល់លាមក រាករូស ផោម​ច្រើន ហើមពោះ ឈឺ​ក្នុង​ពោះ​
•​ ​ថប់​អារម្មណ៍ វង្វេងវង្វាន់ អស់កម្លាំង បាក់​ទឹកចិត្ត អារម្មណ៍​មួម៉ៅ និង​ខ្សោយ​ការចងចាំ​
•​ ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ឧស្សាហ៍​មានការ​បង្ក​រោគ​នៅ​ទ្វារមាស និង​ប្លោកនោម អា​ឡែ​ហ្ស៊ី​ស្បែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com