អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា កំពុង​ផ្លាស់ប្ដូរ​របៀបរបបរ​ស់​នៅ​របស់​ប្រជាជន​កម្ពុជា​
19, Mar 2019 , 10:28 am        
រូបភាព
ដោយ:
​បច្ចុប្បន្ន​យើង​សង្កេតឃើញថា ប្រទេស​កម្ពុជា បាន និង​កំពុងធ្វើដំណើរ ទៅកាន់​យុគសម័យ​ថ្មី​មួយ ដែល​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យា ហើយ​វា​ក៏បាន​ប្ដូរផ្លាស់​របៀបរបបរ​ស់​នៅ​របស់​ប្រជាជន​កម្ពុជា​ដែរ​។ ការរីកចម្រើន​នៃ​បច្ចេកវិទ្យា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន ឲ្យ​កាន់តែ​ប្រសើរ និង​ងាយស្រួល​ឡើងៗ​។
 
​ជាក់ស្ដែង​វត្តមាន​របស់​ក្រុមហ៊ុន PassApp ដែលជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ តាម​កង់​បី និង​តាក់ស៊ី​នាំមុខគេ​នៅ​កម្ពុជា បាន​ផ្លាស់ប្តូរ​ការ​រស់ និង​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន ដោយ​តាមរយៈ App មួយ​នេះ ប្រជាជន​កម្ពុជា អាច​ហៅ​កង់​បី និង​តាក់ស៊ី ជិះ​បាន គ្រប់ពេលវេលា និង​ពី​គ្រប់​ទីកន្លែង ដោយ​មិនបាច់​ឈរ​ហាលថ្ងៃ និង​ខ្លាច​អត់​មាន​កង់​បី និង​តាក់ស៊ី​ជិះ​នោះទេ​។ 


 
​គ្រាន់​តែមាន កម្មវិធី PassApp នៅក្នុង​ទូរ​សព្ទ​ដៃ លោកអ្នក​ហៅ​កង់​បី និង​តាក់ស៊ី​បាន​ដោយ​មិនបាច់ចាំ​យូរ​នោះទេ​។ ត្រឹមតែ​ពីរ បី​នាទី លោកអ្នក​អាច​បាន​កង់​បី ឬ​តាក់ស៊ី ជិះ​ទៅកាន់​គោលដៅ​នានា​ដែល​លោកអ្នក​ចង់ទៅ​។ លើសពីនេះ​តាមរយៈ ធ្វើដំណើរ​ជាមួយ​កម្មវិធី​ទូរ​សព្ទ​ដៃ PassApp លោកអ្នក​អាច​មើលឃើញ​តម្លៃ​ដែល​លោកអ្នក​បាន​ជិះ ដោយ​មិនចាំបាច់​តថ្លៃ​ទៀត​នោះទេ​។​
 
​អ្វីដែល​កាន់តែ​ពិសេស​ដែរនោះ វត្តមាន​ក្រុមហ៊ុន PassApp​នេះ បានផ្ដល់​ឱកាស​ការងា​រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលជា​ផ្នែក​មួយ​ក្នុង​ការជួយ​ជំរុញ​ជីវភាព​ពួកគាត់ កាន់តែ​ប្រសើរឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
 
PassApp ក៏បាន​ជួយ​សម្រួល​ក្នុង​ផ្នែក​ដឹកជញ្ជូន ពិសេស​ការដឹកជញ្ជូន​ក្នុង​ទីក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com