អត្ថបទពាណិជ្ជកម្ម
តួអង្គ​ហនុមាន បង្ហាញខ្លួន​ជាមួយ​វត្តមាន​រថយន្ត Discovery Sport 2019
19, Mar 2019 , 11:22 am        
រូបភាព
ដោយ:
​លោក Ulf Sebecke នាយក​គ្រប់គ្រង​ក្រុមហ៊ុន Jaguar Land Rover Cambodia សហការ​ជាមួយ​សំអាងការ នួនស្រី មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​បង្ហាញ​ជា​លើក​ទី​បី នៃ​រថយន្ត​របស់ខ្លួន ភ្ជាប់​ជាមួយ​ការបង្ហាញ​សិល្បៈ​បុរាណ មាន​ទាំង​មេទ័ព និង​តួអង្គ​ហនុមាន​។​

​លោក ចាប ស៊ី​ដា​ណា​ល់ ជា​តួអង្គ​ហនុមាន ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការបង្ហាញ​ពី​ភាពជោគជ័យ​របស់​រថ​យន្ត Discovery Sport 2019 ហើយ​សិល្បករ​រូបនេះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង នា​ពិធី​សម្ពោធ​ពី​ភាពជោគជ័យ​របស់​រថ​យន្ត​ប្រណិត Jaguar នៅ​ស្ថានទូត​បារាំង កាលពី​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​ដែរ​។​
 
​គ្រួសារ​របស់ ចាប ស៊ី​ដា​ណា​ល់ បាន​ថែរក្សា​សិល្បៈ ៤​ជំនាន់​មកហើយ​។ ឪពុក ឈ្មោះ ចាប ស៊ី​ផាត គឺជា​សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន​សិល្បៈ និង​ទស្សនីយភាព​។ ម្តាយ​ឈ្មោះ អ៊ុច វុ​ធ​ដាវី ជា​អ្នកគ្រូ​ផ្នែក​ដេរ​ប៉ាក់​ឌិន​សំលៀកបំពាក់​របាំ​បុរាណ​។ លោកតា និង​តា​ទួត គឺជា​សាស្ត្រាចារ្យ​បង្រៀន​សិល្បករ​ក្នុង​តួអង្គ​ហនុមាន ដែល​សម្តែង​នៅក្នុង​ព្រះបរមរាជវាំង​។ 



​លោក ចាប ស៊ី​ដា​ណា​ល់​ជា​អ្នក​បន្តវេន​ផ្នែក​សិល្បៈ​ជំនា​ន់ទី ៤ ដែល​បាន​ចាប់យក​ជំនាញ​មួយ​នេះ ដោយសារតែ​ក្តី​ស្រលាញ់ ចង់​ចូលរួម​ថែរក្សា ផ្សព្វផ្សាយ និង​បន្តវេន​ពី​លោកតា និង​លោកឪពុក​របស់លោក​។​

​ដើម្បី​ការពារ​ដំណាល​រឿង​មួយ​នេះ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ក្រុមហ៊ុន​ក៏បាន​សម្រេចចិត្ត​ជ្រើស​រើសយក​ការសំដែង​សិល្បៈ​បុរាណ​មួយ​នេះ ក្នុង​កម្មវិធី​បង្ហាញរ​ថ​យន្ត​សេរី​ថ្មី ២០១៩ របស់ខ្លួន ក៏ដូចជា​រូបភាព​ផ្សព្វផ្សាយ​ផ្សេងៗ ដើម្បី​ជាការ​ចែករំលែក​ប្រពៃណី និង​វប្បធម៌ រួមទាំង​ទាំង​ការសំដែង និង​សំលៀកបំពាក់​ដែល​ប្រើប្រាស់​សម្រាប់​តួអង្គ​ទាំងអស់​។​



​ក្រុមហ៊ុន Jaguar Land Rover Cambodia គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វប្ប​ធ៍​ម​ដ៏​អស្ចារ្យ​របស់​កម្ពុជា ហើយ​នៅ​បន្ត​រក្សា​នូវ​គោលជំហរ​ដ៏​រឹងមាំ ក្នុងការ​«​រំលឹក​ឡើងវិញ​នូវ​អតីតកាល​ដ៏​អស្ចារ្យ នា​យុគសម័យ​ទំនើប​»​។​

​ទាំងនេះ​គឺជា​សកម្មភាព​ក្រោយ​ឆាក​ខ្លះៗ ដែល​ក្រុមការងារ​រៀបចំ​នូវ​ការបង្កើត​រូបភាព​របស់ Land Rover













​វីដេអូ Link
 

​រូបភាព​របស់​ហនុមាន​



​ពាក្យ​ថា​«​ការពារ​»​មានន័យថា​រក្សា​នូវ​ទម្រង់​ដើម​ឲ្យ​គង់វង្ស ហើយ​ខិតខំ​ព្យាយាម​នាំយក​នូវ​អត្ថន័យ​ទាំងនោះ ទៅដល់​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​។ ប៉ុន្តែ​បើ​យកតែ​រឿង​ចាស់​ដដែលៗ ក៏​គ្មាន​នរណា​ចាប់អារម្មណ៍​នោះដែរ​។ ដូច្នេះ ត្រូវ​រៀបចំ​ច្នៃ​យ៉ាងណា ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​សម័យ​ទំនើប​ដូច្នេះ​បច្ចុប្បន្ន​។​
 
​ភ្ជាប់​ជាមួយ​ថវិកា​ដែល​អាច​ឲ្យ​សិល្បករ សិល្បការិនី អាចរ​ស់បាន​ជាមួយនឹង​អ្វីដែល​ពួកគាត់​ស្រលាញ់​ថែរក្សា​។ ដូច្នេះ​ការចូលរួម​របស់​អ្នក​ទាំងអស់គ្នា រួមទាំង​ក្រុមហ៊ុន ជា​រឿង​ចំ​បាច់ ដើម្បី​ឲ្យ​សិល្បករ សិល្បការិនី អាច​រកចំណូលបាន​ពី​ការងារ​របស់​ពួកគាត់​។​
 
​នៅពេលដែល​សិល្បៈ​បុរាណ​មួយ​នេះ​ល្បីល្បាញ​ហើយ​នោះ យើង​នៅមាន​ទម្រង់​ដើម និង​សិល្បករ សិល្បការិនី ដែល​ចេះដឹង​យល់ច្បាស់ នូវ​សិល្បៈ​វប្បធម៌​មួយ​នេះ ពាសពេញ​ប្រទេស​របស់​យើង​។ ដល់ពេល​វេលា​ដែល​បង្ហាញ​ដល់​ពិភពលោក​បានដឹង ពេលនោះ​ហើយ ដែល​ត្រូវ​លើកយក​ពី​ទម្រង់​ដើម ទម្រង់​ពី​បុរាណកាល ដ៏​មានតម្លៃ​របស់​យើង មក​បង្ហាញ​ពិភពលោក​ឲ្យ​បានដឹង​។​

​ពី​ក្រុមការងារ​ទាំំ​ង​អស់​សូម​អរគុណ​ដល់ Land Rover Cambodia ដែល​បាន​គាំរ​ទ្រ​នូវ​គំនិត​មួយ​នេះ រហូតដល់​ផលិត​បានជា​លទ្ធផល​មួយ​ដ៏​អស្ចារ្យ​នេះ​។ សហការ​ជាមួយ #Somangka_Nounsrey and @homePhotography

«​រំលឹក​ឡើងវិញ​នូវ​អតីតកាល​ដ៏​អស្ចារ្យ នា​យុគសម័យ​ទំនើប​» គឺជា​បេសកម្ម​មួយ​របស់​ក្រុមហ៊ុន Jaguar Land Rover Cambodia (​ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន RMA Group)​។​

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​បើកបរ​សាកល្បង        រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​

​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
 
​សូម​ទំនាក់ទំនង​៖  023 888-811 / 070 999-111 
 
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com

​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia

​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com