ជាតិ
សង្គមជាតិ
លោក​កែ គឹមយ៉ាន​៖ ទី​កម្សាន្ត​ស្ទើរ​ទាំងអស់ មាន​គ្រឿងញៀន ហើយ​តាម​ជនបទ ក៏​មិន​ថយចុះ​
19, Mar 2019 , 1:24 pm        
រូបភាព
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ដោយ: ថ្មីៗ
ការ​ចែកចាយ​គ្រឿងញៀន​នៅតាម​ទីជនបទ តាម​ឃុំ និង តាម​ភូមិ មិនទាន់​ថយចុះ​នៅឡើយ​ទេ បើទោះបីជា​រយៈពេល​ចុងក្រោយ​នេះ សមត្ថកិច្ច បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ធំៗ​ជា​បន្តបន្ទាប់​ក៏ដោយ​។ នេះ​ជា​ប្រសាសន៍​របស់​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ត្រូវបាន​ដកស្រង់​ទៅ​ចុះផ្សាយ​ក្នុង​គេហទំព័​របស់​អគ្គស្នងកា​រ​នគរបាលជាតិ នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។


 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​សរសេរ​ពីស​ម្តី​របស់លោក កែ គឹមយ៉ាន ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា​៖«​ពីមុន​ ខ្ញុំ សន្និដ្ឋានថា ករណី​គ្រឿងញៀន នឹង​អាច​ថយ ដោយសារ​ចាប់​ករណី​ធំៗ​បាន​ច្រើន​។ ប៉ុន្តែ​ការចែក​តាម​ភូមិ​-​ឃុំ​ហ្នឹង គឺ​វា​មិន​ថយ​ទេ​។ ចំណែក ទី​កម្សាន្ត​នានា​ស្ទើរតែ​ទាំងអស់ មានប្រើ​ប្រាស់​គ្រឿងញៀន​»​។​
 
​បើតាម​អគ្គស្នងការ​នគរបាល​ជាតិ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​រួមគ្នា​ស៊ើបអង្កេតនិង​ស្វែងរក​ម្ចាស់​និង​អ្នក​ពីក្រោយ​ខ្នង​នៃ​ការ​នាំចូល​​គ្រឿងញៀន​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើបនឹង​ព្រមាន​ថា សម្តេច នឹង​ចាប់​ឈ្មួញ​គ្រឿងញៀន​ទាំងអស់ ទោះជា​ពួកគេ មាន​លុយ​-​មានអំណាច​ប៉ុនណា ហើយ​ពាក់​ផ្កាយ​-​ពាក់​លោក​ខែ​ប៉ុន្មាន​ក៏ដោយ​។ ការព្រមាន​របស់​សម្តេច​នាយករដ្ឋមន្ត្រី គឺ​ធ្វើ​ឡើង​បន្ទាប់ពី សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅក្នុង​ក្លិប​កម្សាន្ត Rock ហើយ​ឈានទៅដល់​បិទ​ក្លិប​នេះ​ចោល និង ចាប់ខ្លួន​ឧកញ៉ា គិត ធាង ដែលជា​ម្ចាស់​ក្លិប​។​

អត្ថបទទាក់ទង
 
អគ្គស្នងការ​នគរបាល​ជាតិ ចុះផ្សាយ​ពី​របាយការណ៍​ស្តីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថា ក្នុង​ឆ្នាំ​២០១៨ បទល្មើស​គ្រឿងញៀន​សរុប មាន​ប្រមាណ​៨​ពាន់​ករណី ដែល​ត្រូវ​បានបង្ក្រាប  ដោយ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​បាន​ជាង​១,៦​ម៉ឺន​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​កន្លះ​តោន​៕ 
 
 

Tag:
 កែ គឹមយ៉ាន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com