អត្ថបទពាណិជ្ជកម្ម
Triple Play Solution ជា​សេវាកម្ម​៣​រួមគ្នា​តែមួយ ល្អ​បំផុត​សម្រាប់​សណ្ឋាគារ និង​ខុន​ដូ​ប្រណិត​នៅ​កម្ពុជា​
19, Mar 2019 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន SingMeng Telemedia បានផ្តល់​ជូន​នូវ​សេវាកម្ម Triple Play Solution  (​អ៊ីនធឺណិត + ទូរទស្សន៍ + ទូរ​សព្ទ VoIP) ធំ​បំផុត​ដំបូង​គេ​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​។ ការផ្តល់​សេវាកម្ម Triple Play Solution  នេះ​បាន​ទាក់ទាញ​ម្ចាស់​ក្រុមហ៊ុន សណ្ឋាគារ និង​ខុន​ដូ ជាច្រើន​នៅ​កម្ពុជា។
 
Triple Play Solution  ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៧ ដោយបាន​ភ្ជាប់​អ៊ីនធឺណិត ទូរទស្សន៍ និង​ទូរ​សព្ទ ក្នុង​ដំណោះស្រាយ​តែមួយ​។ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ដែលមាន​ខ្សែកាប​ពិសេស​(Optical Fiber) កំពុង​ត្រូវបាន​ប្រើប្រាស់ ជំនួស​បណ្តាញ​ដែលមាន​ស្រាប់ គឺ​បណ្តាញ​ទូរ​ទស្ស​ន្ទ ខ្សែកាប និង​ទូរ​សព្ទ​លើ​តុ (TV Cable & Fixed Telephony)​។ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះ​បានផ្តល់​អត្ថប្រយោជន៍​ដ៏​សំខាន់ ដល់​ការបម្រើ​សេវាកម្ម​ល្អ​ប្រណិត ដល់​អតិថិជន​ដែល​កំពុង​ស្នាក់​ក្នុង​សណ្ឋាគារ​។ ហើយ​នេះ ជា​បច្ចេកវិទ្យា​ថ្មី​ពី​ក្រុមហ៊ុន SingMeng Telemedia​។​


 
​ការផ្តល់ជូន​ពី Triple Play  Solution នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន គឺ​សាក​សម​សម្រាប់​អាជីវកម្ម ដូចជា​៖ សណ្ឋាគារ កាស៊ីណូ ធនាគារ និង​ក្រុមហ៊ុន​ផ្សេងៗ​ជាច្រើន​ទៀត​។ បន្ថែម​លើសពីនេះ​ទៀត វា​មិន​ត្រឹមតែ​ផ្តល់ជូន​អ៊ីនធឺណិត​ល្បឿន​លឿន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ដំណោះស្រាយ​ដ៏​ឆ្លាត​វៃ​មួយ ជាមួយ​ទូរទស្សន៍​ដែលមាន​មុខងារ​ជាច្រើន មាន​ព័ត៌មាន​ដ៏​សម្បូរបែប តាមរយៈ​បណ្តាញ​ទូរទស្សន៍​ចំនួន​១២០​ប៉ុស្តិ៍ រួមជាមួយ​វីដេអូ​នានា​តាម​តម្រូវការ ដោយ​អាច​ចូល​ផ្ទាល់ ទៅកាន់ YouTube និង​គេហទំព័រ​ជាច្រើន​ទៀត​។​
 
​លើសពីនេះទៅទៀត អតិថិជន​ក៏​អាច​ប្រើ​កញ្ចប់​ពិសេស (​គម្រោង​ធំ Smart Community) របស់​ក្រុមហ៊ុន SingMeng ផងដែរ​។ ជាមួយនឹង​លក្ខណៈពិសេស​នេះ អ្នកគ្រប់គ្រង​សណ្ឋាគារ ឬ​លំនៅដ្ឋាន​ធំៗ នឹង​ទទួលបាន​ភាពងាយស្រួល ក្នុងការ​ទំនាក់ទំនង​ជាមួយ​អ្នក​រស់នៅក្នុង​សណ្ឋាគារ​របស់​ពួកគេ និង​នេះ​ក៏​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការផ្តល់​សេវាកម្ម​សម្រាប់​អតិថិជន​ផងដែរ​។​


 
​ចំណុច​ពិសេស និង​មុខងារ​ដ៏​អស្ចារ្យ​បំផុត របស់​ទូរទស្សន៍​ដែលមាន​តែមួយគត់​នេះ គឺ​ការផ្តល់​ភាពងាយស្រួល​ដល់​អ្នកគ្រ​ប់​គ្រង​សណ្ឋាគារ និង​ខុន​ដូ តាមរយៈ​ការផ្សព្វផ្សាយ​សេវាកម្ម និង​ផ្តល់នូវ​អ្វីៗ​ដែល​អតិថិជន​ត្រូវការ​បាន​ភ្លាមៗ និង​មាន​ប្រសិទ្ធភាព​។​
 
​ហេតុផល​នៃ​ភាពជោគជ័យ​របស់ Triple Play Solution គឺ​ដោយសារ​សេវា​កម្មនេះ ជាការ​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ទូរគមនាគមន៍ តាមរបៀប​សាមញ្ញ ពោលគឺ​សេវា​៣ នៅលើ​អ៊ីនធឺណិត​ខ្សែកាប អុ​ប​ទិ​ក​តែមួយ​។​


 
​យើង​ផ្តល់ជូន​នូវ​ឱកាស​សម្រាប់​អ្នកគ្រប់គ្រង​សណ្ឋាគារ និង​ខុន​ដូ ដើម្បី​ទទួលបាន​នូវ​ដំណោះស្រាយ ដែលមាន​គុណភាព​ខ្ពស់ ហើយ​ចំណាយ​តិច​លើ​ការវិនិយោគ និង​ការថែទាំ​ក្នុងពេល​តែមួយ​។ Triple Play Solution និង Smart community គឺ​បង្ហាញថា​គ្មាន​ទៀត​ទេ សម្រាប់​ពាក្យ​ថា​បច្ចេកវិទ្យា​ហួស​សម័យ​។ គំនិត​ថ្មី​នេះ​បាន​បើកទ្វារ ទៅកាន់​បទពិសោធន៍​ឌីជីថល​បែប​ថ្មី ដែល​បង្ក​ភាពងាយស្រួល សម្រាប់​សេវាកម្ម​អ៊ីនធឺណិត​ល្បឿន​លឿន អាច​ទុកចិត្តបាន និង​រីករាយ​ជាង​មុន​។​
 
​ពេលនេះ​ជា​ពេល​សម្រាប់​អតិថិជន​ត្រូវ​ទទួលយក​បទពិសោធ​ន៍​ថ្មី​នេះ​ដើម្បី​ធ្វើ​ឲ្យ​សេវាកម្ម​បដិសណ្ឋារកិច្ច​កាន់តែ​មាន​ភាព​ប្រណិត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com