អត្ថបទពាណិជ្ជកម្ម
ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​«A»​លើក​ពាន Tiger Street Football Festival 2019
19, Mar 2019 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សី​ហន​«A»​បាន​ក្លាយជា​ម្ចាស់​ជើងឯក នៃ​ព្រឹត្តិការណ៍​ការប្រកួត Tiger Street Football Festival 2019 បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម Rolling FC ដោយ​លទ្ធផល​២​ទល់​១​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជា​ជ័យជម្នះ​លើកដំបូង​បំផុត សម្រាប់​ក្រុម​មកពី​បណ្តា​ខេត្ត​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ​។ ក្រុម​ជើងឯក​នេះ នឹងមាន​ឱកាស ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ពិភពលោក Ronaldinho នៅ​ប្រទេស​ប្រេ​ស៊ី​ល​។​
 
​កាល​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ «A» យកឈ្នះ​ក្រុម Pisnoka Construction ដោយ​លទ្ធផល​២​ទល់​០ ខណៈ​ក្រុម Rolling FC ក៏​យកឈ្នះ​ក្រុម Vandasak «C» ដោយ​លទ្ធផល​២​ទល់​១​។ ចំណែក​ក្រុម Vandasak «C» ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ដោយ​យកឈ្នះ​ក្រុម Pisnoka Construction ដោយ​លទ្ធផល​៧​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​






 
​ចំពោះ​រង្វាន់​ជើងឯក​ទូទាំងប្រទេស ក្រុម​គ្រង​តំណែង​ជើងឯក​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​«A» ទទួលបាន​ពាន​១ មេដាយមាស និង​រង្វាន់​១៥,០០០ ដុល្លារ​អាមេរិក​។ ក្រុម​ជើងឯក​រង​គឺ​ក្រុម Rolling FC ទទួល​មេដាយប្រាក់ និង​រង្វាន់ ៥,០០០ ដុល្លារ​អាមេរិក​។ ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៣ គឺ​ក្រុម Vandasak “C” ទទួល​មេដាយ​សំរឹទ្ធ និង​រង្វាន់ ២,៥០០ ដុល្លារ​អាមេរិក និង​ក្រុម​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្រុម Pisnoka Construction ទទួលបាន​រង្វាន់ ១,០០០ ដុល្លារ​អាមេរិក​។​








 
​ស្រា​បៀ​ថៃ​ហ្គ័​រ ជា​ស្រា​បៀ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក​។ ស្រា​បៀ​ថៃ​ហ្គ័​រ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ និង​គុណភាព​។​
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com