អត្ថបទពាណិជ្ជកម្ម
Vivo V15 បង្ហាញខ្លួន​ក្នុងតម្លៃ $359 មក​ជាមួយនឹង​កាដូ​យ៉ាង​សន្ធឹកសន្ធាប់​
19, Mar 2019 , 4:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន vivo កាន់តែ​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​។ ជាក់ស្ដែង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ យើង​ឃើញថា​ម៉ូ​ឌែ​ល V15|V15Pro ទទួល​ការ​ជាវ និង​ក​ម្ម៉​ង់​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​លើស​ម៉ូ​ឌែ​ល Flagship មុនៗ​ពីរដង​។
 
​ម៉ូ​ឌែ​ល V15|V15Pro គឺ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​រំជួលចិត្ត ជាមួយ​រូបរាង​ដ៏​គួ​ឲ្យ​ទាក់ទាញ បន្ថែម​មកជា​មួយ​គុណភាព​ផលិត ដែលមាន​បទដ្ឋាន​ស្តង់ដា​ត្រឹមត្រូវ​។ រីឯ​តម្លៃ​វិញ គឺ​ពិតជា​សមរម្យ​ខ្លាំង​មែន​ទេ​ន​។ ដូចជា​លោកអ្នក ក៏ដូចជា​ប្រិយមិត្ត​ដែល​និយម​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន vivo បានដឹង​ស្រាប់​ហើយ បើ​យើង​និយាយ​ពី​ពណ៌​របស់ V15Pro ច្បាស់​ណាស់​មាន 2 ពណ៌​គឺ Topaz Blue (​ជា​ពណ៌​ខៀវ​មាន​លក្ខណៈ​បែប​ឆ្នូតៗ​) និង Coral Red (​ជា​ពណ៌​ក្រហម​មាន​លក្ខណៈ​បែប​ឆ្នូតៗ​) ដែល​ជាការ​រចនាបទ​ថ្មី​ផងដែរ សម្រាប់​ដើមឆ្នាំ​2019 នេះ​។​


 
​ក្រុមហ៊ុន vivo ក៏បាន​បង្ហាញ​ពី​លក្ខណៈសម្បត្តិ ក៏ដូចជា​មុខងារ​ពិសេស របស់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន vivo V15​ដូចជា​៖
 
•​ ​កាមេរ៉ា​មុខ​ផុស​ឡើង 32 មេ​ហ្គា​ភិ​ច​សែ​ល​
•​ ​អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម (Ultra FullViewTM Display)
•​ ​ទំហំ​អេក្រង់ 6.53-inch 2340x1080 FHD+ 
•​ ​AI កាមេរ៉ា​ក្រោយ 3 គ្រាប់  
•​ ​មុខងារ​ថត​ព្រាល Portrait 5MP
•​ ​មុខងារ​ថតរូប​ធ្វើ​ឲ្យ​រូបរាង​កាន់តែ​ស្អាត (AI Body Shaping) 
•​ ​មុខងារ​ថត​បាន​កាន់​តែ​ធំ​ទូលាយ 8MP (120°) 
•​ ​មុខងារ​ថតរូប​កាន់​តែ​ច្បាស់​12MP (24 Million Photosensitive Unities)
•​ ​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ​
•​ ​RAM 6GB + ROM 128GB + SD Card up to 256GB
•​ ​Jovi: Google Len and Google Assistant
•​ ​ដំណើរការ​ម៉ាស៊ីន​ដោយ (MTK P70 Octa-Core 2.1GHz)
•​ ​ថាមពល​ថ្ម 4000mAh
•​ ​បច្ចេក​វិ​ទ្យ​សាក​ថ្ម​លឿន (Dual Engine Fast Charging)
•​ ​Funtouch OS 9 (Based on Android 9.0)
 
​សម្រាប់​អតិថិជន​ដែល​លង់​ស្នេហ៍​ស្មា​ត​ហ្វូ​ន vivo V15 អាច Pre-Order បាន​ឥឡូវ រហូតដល់​ថ្ងៃទី​២៥ ខែមីនា ដោយ​គ្រាន់តែ​កក់​ទុក​មុន​ត្រឹមតែ ១០​ដុល្លារ​ប៉ុណ្ណោះ​។ តម្លៃ​ចេញលក់​ផ្លូវការ​របស់​ទូរស័ព្ទ vivo V15 គឺមាន​តម្លៃ​ត្រឹមតែ $359 ប៉ុណ្ណោះ​។ 
 
​រាល់​កា​រក​ម្ម៉​ង់​ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏មាន​បន្ថែម​ជូន​ដល់​អតិថិជន នូវ​កាដូ​ពិសេសៗ​ជាច្រើន​ផងដែរ រួមមាន​ដូចជា​៖ បន្តោង​សោរ vivo ជើង Tripods ដប​ទឹក​ដ៏​ស្រស់ស្អាត និង Power Bank (​រីឯ​សម្រាប់ Bluetooth Speaker បាន​ត្រឹម​រយៈពេល ក្នុង​ការធ្វើ Pre-order តែប៉ុណ្ណោះ​)​។​


 
​លើសពីនេះ អតិថិជន​ក៏​នឹង​ទទួលបាន​ស៊ីម​កាត Smart ដែលមាន​តម្លៃ $54 ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង Smart ធំ​ហ្មង រយៈពេល ២៤​សប្តាហ៍ ដែល​អាច​បើក​បាន​នៅ​គ្រប់ Smart Stores ចាប់ពី​ថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ​។ 


 
​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ទូរស័ព្ទ vivo ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​ផ្តល់ជូន​បណ្ណ​ធានា​ប្តូរ​អេក្រង់​ដោយ​ឥតគិតថ្លៃ​១​ដង​ផងដែរ ដែលមាន​សុពលភាព ១២​ខែ​។ ជាពិសេស ក៏មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ រហូតដល់​ទៅ​២៤​ខែ គិត​ចាប់​ពីថ្ងៃ​ដែល​ទិញ​។ អ្វីដែល​ពិសេស​នោះ​គឺ គ្រាន់តែ Pre-order vivo V15 ឥឡូវនេះ ក្រុមហ៊ុន​ក៏​នឹង   ផ្តល់ជូន​ប័ណ្ណ​ផ្សងសំណាង​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖ ម៉ូតូ Honda Zoomer-X ស៊េរី​ថ្មី ចំនួន 5 រង្វាន់ វ៉ា​លី​ម៉ាក Rimowa ចំនួន 10 រង្វាន់ និង​ទូទឹកកក​ម៉ាក Midea ចំនួន 15 រង្វាន់​។

កាលបរិច្ឆេទ​ចាប់​រង្វាន់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែមីនា រហូតដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​។ 
​រួសរាន់​ឡើង​សំណាង​អាច​គឺជា​អ្នក​!!!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com