ជាតិ
សេដ្ឋកិច្ច
ខែមករា និង​កុម្ភ​: រដ្ឋ​ប្រមូល​ពន្ធ​បាន​ចំនួន ៣៥៨​លាន​ដុល្លារ​
20, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពន្ធអាករ​ប្រចាំ​ខែមករា និង​កុម្ភៈ​ឆ្នាំ​២០១៩ ចំនួន ៣៥៨,៧​លាន​ដុល្លារ​អាមេរិក កើនឡើង ១៤​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។



​ចំណូល​ពន្ធ ៣៥៨​លាន​ដុល្លារ​នេះ គឺ​ស្មើ ១៥,៦៨​ភាគរយ​នៃ​ផែនការ​ប្រមូល​ពន្ធ​ប្រចាំឆ្នាំ​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ កន្លងមក រដ្ឋាភិបាល​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន ២១៩៧​លាន​ដុល្លារ កើនឡើង ១៣​ភាគរយ​៕

Tag:
 ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com