អត្ថបទពាណិជ្ជកម្ម
លោក ព្រាប សុវត្ថិ និង​កូនប្រុស បានធ្វើ​ឲ្យ​តន្ត្រី Tiger Street Football Festival 2019 នា​វគ្គ​ផ្តាច់ព្រ័ត្រ​កាន់តែ​អស្ចារ្យ​
19, Mar 2019 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖ បន្ទាប់ពី​ទស្សនាការ​ប្រកួត​វគ្គ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៃ​ព្រឹត្តិការណ៍​ការប្រកួត​ដណ្តើមពាន​រង្វាន់ Tiger Street Football Festival 201៩ ដ៏​ជក់ចិត្ត និង​ស្វិតស្វាញ​រួចមក កំពូល​តារាចម្រៀង​ដ៏​ល្បីល្បាញ​លោក ព្រាប សុវត្ថិ និង​កូនប្រុស​ទាំង​២​នាក់​របស់លោក គឺ​សុវត្ថិ មុនី​នាគ និង​សុវត្ថិ  មុនី​វណ្ណ បាន​ចូលរួម​បង្ក​បរិយាកាស​ឲ្យ​កាន់តែ​រំភើប​រីករាយ នៅក្នុង​ការប្រគំ​តន្ត្រី Tiger Street Football Festival 2019​។ និង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ភ្នំពេញ​សប្បាយរីករាយ​ក្រៃលែង​។​
 
​លោក ព្រាប សុវត្ថិ និង​កូនប្រុស​ទាំង​២​នាក់​របស់លោក បាន​នាំយក​បទ​ចម្រៀង​ចំនួន​១០​បទ ដែល​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ និង​បទ​ល្បីៗ​នាពេល​បច្ចុប្បន្ន​។ បទ​ចម្រៀង​ទាំងនោះ​រួមមាន​«​សង្សារ​១​ខែ​២​ខែ​»,«​នឹក​អាច​ក់​នឹក​អា​ចែម​»,«​ចិត្ត​ព្រៃផ្សៃ​»,«​មាន់​ស្រែ​បន្លែស្រស់​»,«​ចែ​« និង​«​ផ្លាប់ៗ​»​។ ចំណែក​បទ​ចម្រៀង​រប​ស់សុ​វត្ថិ មុនី​នាគ និង​សុវត្ថិ  មុនី​វណ្ណ​វិញ មានដូចជា​បទ​«​កែវភ្នែក​»,«​ចង្វាក់​កង្កែប​»,«​ខោ​រិ​ប​» និង​«​ព្រឺ​តៗ​» និង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញ​ខាងមុខ​ឆាក​តន្ត្រី​។​








 
​ក្រៅពី​ព្រាប សុវត្ថិ ក៏មាន​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​ដែរ រួមមាន អ្នកនាង ពេជ្រ សោភា​,​កញ្ញា សួស វិ​ហ្សា ក្រុម​តារាចម្រៀង​កូន​ខ្មែរ និង​ឌី​ជេ Maily ។ តារាចម្រៀង​ទាំងអស់ បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅទីនេះ រាំ​កម្សាន្ត​សប្បាយរីករាយ​ពេញ​ខាងមុខ​ឆាក​តន្ត្រី  ព្រមទាំង​ក្លិប​ទឹកកក​ដ៏​ពេញនិយម​ដែលមាន​ទស្សនិកជន​ចូលរួម​ទស្សនា​រាប់ពាន់នាក់​។ 










 
​ស្រា​បៀ​ថៃ​ហ្គ័​រ ជា​ស្រា​បៀ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក​។ ស្រា​បៀ​ថៃ​ហ្គ័​រ​បានឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។​
 
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖  www.facebook.com/TigerBeerKH
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com