ជាតិ
មេ EDC នឹងទៅ​តួកគី ដើម្បីចរចាទិញនាវាផ្ទុកអគ្គិសនី​២០០មេហ្គាវ៉ាត់
20, Mar 2019 , 8:03 am        
រូបភាព
ដោយ: ថ្មីៗ
លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នឹងធ្វើ​ដំណើរ​ទៅ​តួកគី ដើម្បីចរចាទិញ​នាវាផ្ទុក​អគ្គិសនី​២០០មេហ្គាវ៉ាត់ មក​រាជធានីភ្នំពេញ ដើម្បីផ្គត់ផ្គង់ ខណៈកម្ពុជាកំពុងខ្វះខាត​នាពេលបច្ចុប្បន្ន។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹក​ថ្ងៃទី​២០ ខែមីនា។



សម្តេចលើកឡើងថា តួកគី​នឹងលក់មក​កម្ពុជា​ក្នុងតម្លៃអាចទទួល​យក​បាន។ «យើងសុខ​ចិត្ត​បំពេញ​ខាតបន្តិច ប៉ុន្តែពល​រដ្ឋនឹងមិន​តម្រូវឲ្យ​បង់ថ្លៃ​បន្ថែមទេ។ សូមពលរដ្ឋកុំមាន​កង្វល់ពី​ការ​ឡើង​តម្លៃភ្លើង»៕


© រក្សាសិទ្ធិដោយ thmeythmey.com