អត្ថបទពាណិជ្ជកម្ម
ACE រៀបចំកម្មវិធី ACE Open Day ដើម្បីឲ្យសិស្ស និងអាណាព្យាបាល ស្វែងយល់កាន់តែច្បាស់ពីកម្មវិធីសិក្សាភាសាអង់គ្លេស ទិដ្ឋភាពទូទៅកម្មវិធី ACE Open Day កាលពីវគ្គសិក្សាកន្លងទៅ
× ដោយមានការគាំទ្រពីសិស្សានុសិស្ស និងអាណាព្យាបាល កម្មវិធី ACE Open Day តែងតែត្រូវបានរៀបចំឡើង រៀងរាល់៣ខែម្ដង ដើម្បីឲ្យសិស្សនិស្សិត និងអាណាព្យាបាលទាំងអស់ មានឱកាសស្វែងយល់ឲ្យកាន់តែច្បាស់ ពីកម្មវិធីសិក្សាភាសាអង់គ្លេស និងអត្ថប្រយោជន៍ផ្សេងៗ មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សា នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី)។
កម្មវិធី ACE Open Day នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ទី៣០ ខែមីនា ដល់ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៥ល្ងាច នៅទីតាំងទាំង៥ របស់សាលាអេស៊ីអ៊ី នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប (ទីតាំងសម្ដេចប៉ាន ទីតាំងសន្ធរម៉ុក ទីតាំងទួលទំពូង ទីតាំងទួលគោក និងទីតាំងសៀមរាប)។
សិស្សនិស្សិត និងអាណាព្យាបាល ដែលចូលរួមនឹងមានឱកាសស្វែងយល់ពីសាលា អេស៊ីអ៊ី កាន់តែច្បាស់ ដោយចូលរួមសកម្មភាពផ្សេងដូចជា ទស្សនាបន្ទប់រៀន និងសម្ភារសិក្សានានា ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ ចូលរៀនសាកល្បង ឬប្រឹក្សាយោបល់ជាមួយគ្រូជំនាញ ពីរបៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ។ បន្ថែមពីនេះទៀត សិស្សានុសិស្សក៏មានឱកាសទទួលបានព័ត៌មាន អំពីអាហារូបករណ៍ និងការសិក្សានៅបរទេស ព្រមទាំងចូលរួមកម្មវិធីសប្បាយៗដើម្បីបង្កើនចំណេះ និងអាចឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងៗទៀតផង។
ការប្រឹក្សាយោបល់ជាមួយគ្រូជំនាញ ពីរបៀបសិក្សាភាសាអង់គ្លេសឲ្យឆាប់ចេះ
ការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសដោយឥតគិតថ្លៃ
គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល ជាសាលាឈានមុខគេក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបំពាក់ដោយសម្ភារសិក្សា និងកម្មវិធីសិក្សាទំនើបៗ។ សាលាអេស៊ីអ៊ី ផ្ដល់ជូនការបណ្ដុះបណ្ដាលភាសាអង់គ្លេសគ្រប់កម្រិត រួមមានភាសាអង់គ្លេសសម្រាប់កុមារ ចាប់ពីអាយុ៨ឆ្នាំ ដល់១៥ឆ្នាំ (Children’s Program & Young Learners’ Program) ភាសាអង់គ្លេសទូទៅ(General English Program)ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស សម្រាប់និសិត្សមហាវិទ្យាល័យ និងអ្នកជំនួញ និងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិIELTS សម្រាប់ទៅសិក្សានៅបរទេស។
សិស្សនិស្សិត និងអាណាព្យាបាលទាំងអស់អាចចុះឈ្មោះចូលរួមតាមរយៈ ៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com