ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​វ៉ៃខ្នោះ​អ្នកប្រឆាំង ដែល​ដើរ​ប្រមូល​កម្លាំង​តាម​មូលដ្ឋាន​
20, Mar 2019 , 11:39 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្សកាន់អំណាច បានទទួល​ព័ត៌មាន​ថា អតីតមន្ត្រី​គណបក្សប្រឆាំង កំពុង​ដើរ​រៀបចំ​កម្លាំង​នៅតាម​មូលដ្ឋាន ក្រោម​តួនាទី​ជា​គណៈកម្មការ​ចំពោះ​កិច្ច ដែល​មេដឹកនាំ​របស់​ពួកគេ បាន​បង្កើត​ពី​ក្រៅប្រទេស​មក​។


 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​ខេត្តពោធិ៍សាត់​នា​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាស់តឿន​អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំងនោះ ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ភ្លាម បើ​មិន​ចង់​ប្រឈម​នឹង​វិធានការ​។ សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច យ៉ាង​ដូច្នេះ​ថា​៖«​ឃើញ​មួយ វាយ​មួយ​ទៅ​»​។   

​សំឡេង​សម្តេចនាយក​៖



 
​អតីត​គណបក្សប្រឆាំង បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ដើម្បី​រៀបចំ​ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មក​កម្ពុជា​វិញ​។ គណៈកម្មការ​ចំពោះ​កិច្ច​នេះ ដើរ​អំពាវនាវ​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស ឲ្យ​ចូលរួម​អមដំណើរ​មក​ជាមួយ​លោក សម រង្ស៊ី ហើយ​ក៏បាន​បង្គាប់​មក​មន្ត្រី​របស់ខ្លួន​នៅក្នុង​ប្រទេស ឲ្យ​ត្រៀមកម្លាំង​ចាំ​ទទួល​លោក សម រង្ស៊ី ផងដែរ​៕ 
 

Tag:
 ហ៊ុន សែន​
  CPP
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com