សម្តេច ហ៊ុន សែន​៖ កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គិសនី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​
ជាតិ
សម្តេច ហ៊ុន សែន​៖ កម្ពុជា​ត្រូវការ​រោងចក្រ​អគ្គិសនី​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទំនើប​
20, Mar 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុ​ជាមាន​តម្រូវការ​អគ្គិសនី​កាន់តែ​ខ្ពស់ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ ដោយ​កើន​ពី​ជាង​២០​មេ​ហ្គា​វ៉ា​ត់ ដល់​ទៅ​ជាង​១០០​មេ​ហ្គា​វ៉ា​ត់​។ នា​ជំនួប​ជាមួយ​កម្មករ​-​ក​ម្មា​ការិនី​នៅ​ខេត្តពោធិ៍សាត់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា​ត្រូវការ​រោងចក្រ​ផលិត​អគ្គិសនី​បែបនា​ពេលអនាគត​។​

 
​វិស័យ​សំណង់​កើនឡើង​ជាង​៧០០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ខែមករា និង​កុម្ភៈ កាលពី​ឆ្នាំមុន​។ ប្រមុខ​រដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា នេះ​ជា​ចំណុច​មួយ​ដែល​បង្ហាញថា កម្ពុជា​ត្រូវការ​ភ្លើង​ប្រើប្រាស់​កាន់តែច្រើន ដែល​ខុសពី​ការព្យាករណ៍​របស់​រដ្ឋា​ភិ​បាល កាលពីពេល​កន្លងមក​។​
 
​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្វែងរក​ដំណោះស្រាយ​បន្ទាន់ តាមរយៈ​ការចរចា​នាំចូល​កប៉ាល់​ផលិត​អគ្គីសនី​ពី​ប្រទេស​តួ​ក​គី ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់​បាន​ប្រមាណ ២០០​មេ​ហ្កា​វ៉ា​ត់ មក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​។ «​ទម្រាំ​យើង​មាន​រោងចក្រ​ផលិត​អគ្គីសនី​ថ្មី​ថែមទៀត ចាំ​ដក​កប៉ាល់​តួ​ក​គី​ចេញ​វិញ​។ ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីសនី​ពី​តួ​គី​ថ្លៃ​បន្តិច​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ​»​។ នេះ​ជាការ​អះអាង​របស់​សម្តេច ហ៊ុន សែន​។​
 
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ជ្រើស​រើសយក​រោងចក្រ​ផលិត​អគ្គិសនី​ដែលមាន​លក្ខណៈ​បច្ចេកវិទ្យា​ទំនើប​ដូចជា​រោងចក្រ​ដែល​ប្រើប្រាស់​ហ្គាស (Gas)​។ បើតាម​សម្តេច រោងចក្រ​ប្រើប្រាស់​ហ្គាស ប្រសើរ​ជាង​ធ្យូងថ្ម ព្រោះ​ធ្យូងថ្ម មានតម្លៃ​កាន់តែ​ខ្ពស់ កាន់តែ​បង្ក​ការលំបាក​៕
 

Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com