សិង្ហបុរី ៖ Grab Financial Group (ស្ថាប័នហិរញ្ញវត្ថុរបស់ហ្គ្រេប) ដែលជាស្ថាប័នបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ បានប្រកាសយុទ្ធសាស្ត្រថ្មីរបស់ខ្លួនដែលមានឈ្មោះថា «Grow with Grab (រីកចម្រើនជាមួយហ្គ្រេប)» កាលពីថ្ងៃទី១៩ មីនា ដោយនឹងផ្តល់សេវាកម្ចី ដល់សហគ្រាសខ្នាតតូច និងមធ្យម (SME) និងសេវាធានារ៉ាប់រងខ្នាតតូចបំផុត សម្រាប់អ្នកបើកបរនៅទីក្រុងសិង្ហបុរី។
ផែនការជាយុទ្ធសាស្ត្ររបស់កម្មវិធី Grow with Grab មានគោលដៅក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់សហគ្រិនខ្នាតតូច និងអាជីវកម្មខ្នាតតូច។ ផែនការថ្មីនេះនឹងផ្តល់ជូននូវសេវាកម្មផ្សេងទៀតជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងផលិតផលធានារ៉ាប់រងខ្នាតតូចបំផុត សេវាបង់ប្រាក់រំលស់ និងការទូទាត់ប្រាក់នៅចុងខែ (Post-Paid) ក៏ដូចជាសេវា «Pay with GrabPay (ទូទាត់ជាមួយ GrabPay)» ដែលជាវិធីសាស្ត្រទូទាត់ប្រាក់តាមអនឡាញ សម្រាប់អាជីវករតាមអនឡាញ។
ក្រោយពីផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) មួយនេះ ត្រូវបានដាក់ឲ្យដំណើរការយ៉ាងជោគជ័យក្នុងឆ្នាំ២០១៨ ហើយបានរីកចម្រើនយ៉ាងឆាប់រហ័ស និងឈានមុខគេលើសេវាទូទាត់ចល័តនៃកម្មវិធី Grow with Grab ដោយបានបង្ហាញពីការបោះជំហានចូលទាំងស្រុងរបស់ Grab Financial Group ទៅលើសេវាផ្តល់កម្ចី និងធានារ៉ាប់រងនេះ។ យុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យ Grab Financial ស្ថិតក្នុងទីតាំងដ៏រឹងមាំលើសេវាសេវាហិរញ្ញវត្ថុ ខណៈពេលដែលស្ថាប័នមួយនេះ ក៏មានបំណងក្នុងស្វែងរកលទ្ធភាពបន្ថែមទៀតដល់សហគ្រិនខ្នាតតូច និងអាជីវកម្មខ្នាតតូច។ Grab Financial Group កំណត់មហិច្ឆតាយ៉ាងច្បាស់ ដើម្បីក្លាយជាផ្លាតហ្វមផ្តល់សេវាហិរញ្ញវត្ថុ និងការទូទាត់ប្រាក់ធំជាងគេបំផុតប្រចាំតំបន់ ក្នុងឆ្នាំ២០១៩នេះ។ Grab Financial Group មានបំណងក្លាយជាបណ្តាញពាណិជ្ជករ ភ្នាក់ងារផ្តល់សេវាធានារ៉ាប់រងបែបបច្ចេកវិទ្យា និងភ្នាក់ងារផ្តល់ប្រាក់កម្ចីបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅលើផ្លាតហ្វមតែមួយធំជាងគេបំផុតនៅក្នុងតំបន់។ Grab Financial Group មានបំណងក្នុងការប្រើប្រាស់ទុនវិនិយោគ ក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្តល់កិច្ចសន្យាដ៏ល្អបំផុតសម្រាប់ដៃគូសហគ្រាសរបស់ខ្លួន និងជួយសន្សំសំចៃដល់ពួកគេផងដែរ។
លោក Reuben Lai នាយកគ្រប់គ្រងជាន់ខ្ពស់របស់ Grab Financial Group បាននិយាយថា៖ «យើងកំពុងតែបន្ថែមសេវាហិរញ្ញវត្ថុរបស់យើងទ្វេរដងសម្រាប់សហគ្រិនខ្នាតតូច ជាមួយនឹងកម្មវិធី Grow with Grab។ នេះគឺជាឱកាសដ៏ធំមួយមិនធ្លាប់មានពីមុនមកសម្រាប់ Grab Financial ក្នុងការជួយគាំទ្រដល់សហគ្រិនទាំងអស់នៅក្នុងតំបន់ ដែលខ្វះនូវលទ្ធភាពក្នុងការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។ ខណៈពេលដែលសហគ្រាស ខ្នាតតូច និងមធ្យម (SME) បានចូលរួមចំណែកច្រើនជាង៥០ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ប្រជាជនអាស៊ាន ដែល២ភាគ៣នៃសហគ្រាសខ្នាតតូច និងមធ្យម បង្ហើបប្រាប់ថា មូលនិធិអាជីវកម្ម និងហិរញ្ញវត្ថុ គឺជាបញ្ហាដ៏បំផុតរបស់សហគ្រាសទាំងនោះ។ កម្មវិធីដំឡើងលើទូរស័ព្ទដៃរបស់ Grab បានបម្រើជូនសហគ្រិនខ្នាតតូចច្រើនជាង៩លាននាក់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល យើងអាចប្រើប្រាស់ទុនវិនិយោគ និងទិន្នន័យរបស់យើងក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដល់ទីផ្សារ ក្នុងតម្លៃមួយដែលមានការប្រកួតប្រជែង»។
ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខនេះ Grab Financial នឹងដាក់ឲ្យដំណើរការនូវសេវាថ្មីៗជាច្រើនរបស់ Grow with Grab ដែលអាចជួយឲ្យសហគ្រិនខ្នាតតូចបំផុត និងអាជីវកម្មខាតតូច អាចបង្កើនប្រាក់ចំណូល ពង្រីកអាជីវកម្ម និងការពារអាជីវកម្មរបស់ខ្លួន។
រកចំណូលបានកាន់តែច្រើនបន្ថែមទៀតជាមួយបច្ចេកវិទ្យាទូទាត់ប្រាក់ថ្មី
ជាមួយនឹងការអាចដំណើរការទៅកាន់កម្មវិធី Grab SuperApp ពេលនេះ Grab Financial Group នឹងផ្តល់នូវឱកាសរកប្រាក់ចំណូលដ៏សម្បូរបែប និងយ៉ាងទូលំទូលាយសម្រាប់សហគ្រិនខ្នាតតូច នៅអាស៊ីអាគ្នេយ៍។ Grab ផ្តល់សេវាកម្មយ៉ាងសម្បូរបែប ពោលគឺចាប់ពីសេវាបើកបរជាមួយនឹង Grab សេវាដឹកជញ្ជូនចំណីអាហារ ឬការដឹកជញ្ជូនទំនិញ និងការផ្តល់ជូនកម្មវិធីភក្តីភាព ជាមួយកម្មវិធី GrabRewards រហូតដល់ការទូទាត់ផ្សេងៗ តាមរយៈកម្មវិធីកាបូបចល័តរបស់ Grab។
ក្នុងនាមជាផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេ ដែលទទួលបានអាជ្ញាបណ្ណលើសាច់ប្រាក់អេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចធំៗចំនួន៦នៅអាស៊ីអាគ្នេយ៍ Grab Financial បានបង្កើតបណ្តាញពាណិជ្ជករធំជាងគេបំផុត តាមរយៈការគ្របដណ្តប់លើពាណិជ្ជករច្រើនជាង៦០ម៉ឺននាក់។ នៅថ្ងៃនេះ Grab បានដាក់ឲ្យដំណើរការនូវបច្ចេកវិទ្យាទូទាត់ប្រាក់ថ្មីៗជាច្រើន ដែលនឹងអនុញ្ញាតឲ្យអាជីវកម្មខ្នាតតូចបំផុត និងតូច ទទួលបានអត្ថប្រយោជន៍ ពីអ្នកប្រើប្រាស់សេវាកម្មរបស់ Grab ដូចជា ការធ្វើសមាហរណកម្មរវាងឧបករណ៏ Point-of-Sale (POS) និងការទូទាត់តាមអនឡាញតាមរយៈ GrabPay ជាដើម។ បច្ចេកវិទ្យាទាំងនេះ បានជួយឲ្យ Grab Financial Group កាន់តែមានលក្ខណៈពិសេសជាងគេបន្ថែមទៀត ទៅលើភាពរហ័សទាន់ចិត្ត ភាពងាយស្រួល និងភាពបត់បែនបាន ដែលសុទ្ធសឹងជាតម្រូវដ៏ចាំបាច់សម្រាប់រាល់សហគ្រិតខ្នាតតូចទាំងអស់។
ការទូទាត់តាមកម្មវិធី GrabPay អនុញ្ញាតឲ្យអាជីវករ ក្នុងទទួលយកកម្មវិធី GrabPay ដែលជាកាបូបដាក់ ប្រាក់ចល័ត មកដាក់នៅលើគេហទំព័រ ឬផ្លាតហ្វមរបស់ពួកគេ។ អតិថិជនទាំងអស់ អាចទិញទំនិញរបស់ពួកគេ តាមអនឡាញពីកាបូបប្រាក់ដូចគ្នា ប្រកបដោយអត្ថប្រយោជន៍ និងសុវត្ថិភាពខ្ពស់ដែលពួកគេអាចប្រើប្រាស់ ជាប្រចាំថ្ងៃ ដើម្បីជិះយានជំនិះ និងទិញចំណីអាហារជាដើម។ ការទូទាត់តាម GrabPay “Pay with GrabPay” ចាប់ផ្តើមដំណើរការរបស់ខ្លួននៅថ្ងៃនេះ ជាមួយនឹងអាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូចនៅលើផ្លាតហ្វមជាច្រើន ដូចជា Qoo10 និង 11Street ដែលជាផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក២ធំជាងបំផុតនៅសិង្ហបុរី និងម៉ាឡេស៊ី។ កិច្ចព្រមព្រៀងជាច្រើន ត្រូវបានចុះហត្ថលេខាជាមួយនឹងពាណិជ្ជករធំៗបំផុតជាច្រើនក្នុងតំបន់នេះផងដែរ ក្នុងនោះរាប់បញ្ចូលទាំង Adyen, Boku, iPay88, Dragonpay ក៏ដូចជាយីហោសំខាន់ៗជាច្រើនរួមមាន Cathay Cineplexes នៅសិង្ហបុរី និង SM Cinema នៅហ្វីលីពីន។
ក្រោយពីការធ្វើសមាហរណកម្មជាមួយនឹងឧបករណ៍ POS ម្ចាស់អាជីវកម្មនានាដែលមានឧបករណ៍ POS អាចភ្ជាប់ជាមួយអ្នកប្រើប្រាស់ទាំងអស់យ៉ាងទូលំទូលាយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនចាំបាច់ផ្លាស់ប្តូរប្រព័ន្ធHardware និងប្រព័ន្ធគណនីផ្សេងឡើយ។ ពាណិជ្ជករនានាអាចបន្ថែមកម្មវិធី GrabPay សម្រាប់ការទូទាត់បានដោយងាយ នៅលើឧបករណ៍ POS ដែលមានស្រាប់របស់ខ្លួន។ វិធីសាស្ត្រក្នុងការទូទាត់ប្រាក់នេះ នឹងដាក់ឲ្យដំណើរការជាលើកដំបូងនៅសិង្ហបុរី ជាមួយនឹងពាណិជ្ជករជាច្រើន ដូចជាហាងកាហ្វេ Coffee Bean & Tea Leaf និងហាងនំប៉័ង Paris Baguette មុននឹងពង្រីកខ្លួនទៅកាន់កន្លែងផ្សេងទៀតទូទាំងតំបន់។
ពង្រីកអាជីវកម្មរបស់ខ្លួនជាមួយនឹងកម្ចីខ្នាតតូចបំផុត
ចាប់តាំងពីការប្រកាសអំពីការបណ្តាក់ទុនរួមគ្នា (Joint-Venture) ជាមួយនឹង Credit Saison កាលពីខែមីនា ឆ្នាំមុន Grab បានបោះជំហានចូលក្នុងវិស័យផ្តល់កម្ចីទូទាំងអាស៊ីអាគ្នេយ៍។ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ការវិនិយោគរួមគ្នា បានចាប់ដៃគូជាមួយនឹងស្ថាប័នហិរញ្ញវត្ថុជាច្រើន ដើម្បីបង្កើតគម្រោងសាកល្បងលើកម្ចីប្រកបដោយភាពជោគជ័យ ទៅកាន់ដៃគូជាអ្នកបើកបររបស់ Grab។ ផ្លាតហ្វមបច្ចេកវិទ្យាហិរញ្ញវត្ថុមួយនេះ ក៏បានចាប់ផ្តើមផ្តល់កម្ចីសម្រាប់អាជីវកម្ម ដើម្បីជួយធ្វើឲ្យអាជីវកម្មខ្នាតតូច នានា នៅសិង្ហបុរី មានការរីកចម្រើន។ អមជាមួយសេវាកម្ចីសម្រាប់អ្នកបើកបរ និងសហគ្រាសខ្នាតតូច និងមធ្យមនេះ Grab Financial Group ដែលជាអ្នកផ្តល់កម្ចីបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ ក៏កំពុងតែព្យាយាមស្នើសុំអាជ្ញាបណ្ណផ្តល់កម្ចីទូទាំងតំបន់អាស៊ានផងដែរ។
នៅថ្ងៃនេះ ការបណ្តាក់ទុនរួមគ្នា បានចាប់ផ្តើមដំណើរការលើផលិតផលទាំងស្រុងជាលើកទី១របស់ខ្លួនគឺ Pay Later ដែលជាសេវាទូទាត់ប្រាក់នៅចុងខែ (Post Paid) និងសេវាបង់ប្រាក់រំលស់ (Installment Payment)។ សេវាទូទាត់ប្រាក់នៅចុងខែរបស់ Pay Later នឹងចាប់ផ្តើមដំណើរការជាលើកដំបូងរបស់ខ្លួននៅសិង្ហបុរី ក្នុងរយៈពេល៣ ទៅ៤សប្តាហ៍ ខាងមុខនេះ មុននឹងពង្រីកខ្លួនទៅកាន់ប្រទេសផ្សេងទៀត។
សេវា Pay Later ជួយសម្រួលឲ្យអតិថិជនទូទាត់ជាមួយសេវាកម្មនានារបស់ Grab នៅចុងខែដោយមិន មានការបូកបញ្ចូលការចំណាយផ្សេងៗឡើយ។ វាអាចជួយដល់អតិថិជន ដែលប្រឈមមុខនឹងការចំណាយប្រាក់ជាច្រើន ប៉ុន្តែមិនចង់ជួបបញ្ហាដោយសារតែការទូទាត់លើអត្រាការប្រាក់ខ្ពស់របស់សេវាឥណទានផ្ទាល់ខ្លួន ឬប័ណ្ណឥណទាន។ នៅប៉ុន្មានខែខាងមុខទៀត Grab ក៏នឹងចាប់ផ្តើមប្រើប្រាស់សេវាបង់ប្រាក់រំលស់របស់ Pay Later ផងដែរ ដើម្បីអនុញ្ញាតឲ្យអតិថិជនទិញទំនិញបានភ្លាមៗ និងទូទាត់ប្រាក់តាមការរំលស់ ក្នុងអត្រាការប្រាក់ ០% ក្នុងរយៈពេលជាច្រើនខែ។
ផលិតផលទាំង២នេះ នឹងផ្តល់ឲ្យតែសម្រាប់អតិថិជនដែលមានប្រវត្តិឥណទានល្អតែប៉ុណ្ណោះ។ Grab Financial Group កំណត់ហានិភ័យឥណទាន ដោយផ្អែកទៅលើចំណុចវិនិច្ឆ័យយ៉ាងល្អិតល្អន់ ក្នុងនោះរាប់បញ្ចូលទាំងរយៈពេលនៅលើផ្លាតហ្វមជាមួយ Grab កម្រិតនៃការប្រើប្រាស់ និងការចំណាយផ្សេងៗ។
ទទួលបានសន្តិភាពផ្លូវចិត្តជាមួយនឹងសេវាធានារ៉ាប់រងខ្នាតតូចបំផុត
ក្រោយពីការប្រកាសអំពីការបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Zhong An កាលពីខែមករាមក Grab នឹងចាប់ផ្តើមដំណើរការលើទីផ្សារសម្រាប់សេវាធានារ៉ាប់រងនៅខែមេសា។ ទីផ្សារធានារ៉ាប់រងបែបឌីជីថលមួយនេះ នឹងក្លាយទៅជាសេវាធានារ៉ាប់រងដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់សហគ្រិនខ្នាតតូចបំផុតក្នុងតំបន់ អាចរកទិញបានពីកម្មវិធីរបស់ Grab ដែលដំឡើងនៅលើទូរស័ព្ទ។
នៅប្រទេសសិង្ហបុរី Grab បានចាប់ផ្តើមដំណើរការលើសេវាធានារ៉ាប់រងលើការសុំច្បាប់សម្រាកនៅពេទ្យដោយឥតគិតប្រាក់ សម្រាប់ដៃគូជាអ្នកបើកបរ ក្រៅពីការធានារ៉ាប់រងលើឧប្បត្តិហេតុផ្ទាល់ខ្លួនដោយឥតគិតប្រាក់ ដែលមានស្រាប់របស់ Grab។ ដៃគូជាអ្នកបើកបរដែលមានសិទ្ធិពិសេស ដែលស្ថិតនៅក្រោមប្រព័ន្ធផ្តល់ពិន្ទុ Emerald Circle នឹងទទួលបានការធានារ៉ាប់រងដោយស្វ័យប្រវត្តិលើការបាត់បង់ប្រាក់ចំណូលដោយសារតែមានជំងឺ និងរងរបួសផ្សេងៗ។ ក្នុងរយៈពេល២ ទៅ៣សប្តាហ៍ខាងមុខទៀត Grab នឹងដាក់ឲ្យប្រើប្រាស់ផលិតផលជាបន្តបន្ទាប់ទៀត ដែលអាចរកបាននៅលើកម្មវិធីរបស់ Grab ដែលដំឡើងនៅលើទូរស័ព្ទដៃ ដោយចាប់ផ្តើមក្នុងប្រទេសសិង្ហបុរីមុនគេ មុននឹងពង្រីកខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍។
សេវាធានារ៉ាប់រងលើការសុំច្បាប់សម្រាកពេទ្យរយៈពេលវែង (Prolonged medical leave insurance): គោលនយោបាយសេវាធានារ៉ាប់រងស្ម័គ្រចិត្តមួយនេះ នឹងបន្ថែមទៅលើសេវាធានារ៉ាប់រង ដែលត្រូវបាន ប្រកាសនៅមុនពេលនេះបន្តិច។ សេវាធានារ៉ាប់រងមួយនេះ នឹងអនុញ្ញាតឲ្យដៃគូអ្នកបើកបរ ដែលមិនទាន់គ្រប់លក្ខខណ្ឌ័របស់កម្មវិធី Emeral Cycle អាចទទួលបានការធានារ៉ាប់រងនេះជាលើកដំបូង។
ការធានារ៉ាប់រងឧប្បទ្ទវហេតុផ្ទាល់ខ្លួន (Personal accident insurance): ការធានារ៉ាប់រងផ្ទាល់ខ្លួន ដែលផ្តល់ឲ្យក្នុងកម្មវិធីរបស់ Grab នឹងអនុញ្ញាតឲ្យដៃគូអ្នកបើកបរ អាចទិញសេវាធានារ៉ាប់រងដែលមានស្រាប់របស់ខ្លួន ដើម្បីទទួលបានការធានារ៉ាប់រងបន្ថែម។
តាមរយៈការវិនិយោគដ៏ធំទូលាយនេះនៅលើផ្លាតហ្វម Grab Financial អាចផ្តល់សេវាធានារ៉ាប់រងនានា ក្នុងអត្រាដ៏សមរម្យបំផុត និងតម្រូវទៅតាមរបៀបរបបរបស់សហគ្រិនខ្នាតតូចបំផុត។ ក្រៅពីផលិតផលទាំង២ដែលនឹងដាក់ឲ្យដំណើរការក្នុងរយៈពេល២ ទៅ៣សប្តាហ៍ទៀត Grab Financial ក៏បានប្រកាស អំពីផែនការយុទ្ធសាស្ត្រលើផលិតផលសេវាធានារ៉ាប់រងដ៏រំភើបមួយផ្សេងទៀត សម្រាប់នៅឆ្នាំ២០១៩នេះ ផងដែរ។ គម្រោងនោះគឺផ្តោតលើសេវាធានារ៉ាប់រងយានជំនិះឈ្មោះថា pay-as-you-drive (បង់ប្រាក់ក្នុងពេលអ្នកកំពុងបើកបរ) ជាមួយនឹងប្រាក់បុព្វលាភធានារ៉ាប់រងផ្សេងៗគ្នាជាច្រើន ដើម្បីអនុញ្ញាតឲ្យដៃគូអ្នកបើកបរ បង់ប្រាក់សម្រាប់សេវាធានារ៉ាប់រង លុះត្រាតែនៅពេលដែលពួកគាត់កំពុងតែបើកបរប៉ុណ្ណោះ ដែលដូចទៅនឹងគោលនយោបាយសេវាធានារ៉ាប់រងលើអាយុជីវិតខ្នាតតូច និងគោលនយោបាយ សេវាធានារ៉ាប់រងក្នុងពេលមានជំងឺធ្ងន់ធ្ងរ។
ការពង្រីកប្រព័ន្ធអេកូឡូស៊ីរបស់ Grab Financial Group
កាលពីឆ្នាំ២០១៨ Grab បានទាក់ទាញដៃគូឧស្សាហកម្មឈានមុខគេជាច្រើន ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ នៃសេវាទូទាត់ប្រាក់ និងសេវាហិរញ្ញវត្ថុដ៏ច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនខ្នាតតូចនៅអាស៊ីអាគ្នេយ៍។ លោក Reuben បានបញ្ជាក់បន្ថែមទៀតថា៖ «យើងកំពុងតែលុបចោលបញ្ហានៃភាពឯកោនៅអាស៊ីអាគ្នេយ៍ តាមរយៈការនាំយកប្រព័ន្ធអេកូឡូស៊ីនៃកាទូទាត់ប្រាក់ និងសេវាកម្មហិរញ្ញវត្ថុធំជាងគេបំផុតក្នុងពិភពលោកឲ្យនៅជាមួយគ្នា។ យើងបានបើកផ្លាតហ្វមរបស់យើងសម្រាប់ដៃគូច្រើនជាង១០០ លើឧស្សាហកម្មផ្សេងៗ ចាប់តាំងពីផ្សារទំនើប រហូតដល់បណ្តាញកាតឥណទាន និងធនាគារ»៕
(អត្ថបទពាណិជ្ជកម្ម)