ភ្នំពេញ៖ តើលោកអ្នកតែងតែមានកង្វល់ និងធុញទ្រាន់នឹងក្លិនញើស និងធូលីដី ដែលតោងជាប់នឹងកអាវ និងដៃអាវសម្លៀកបំពាក់មែនទេ? តើលោកអ្នកមានបញ្ហាជាមួយកំម្ទេចកំទី ឬស្នាមរួញពេលបោកមែនទេ? ឈប់បារម្ភទៀតទៅ! ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM បានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ បច្ចុប្បន្ន។
ខាងក្រោមនេះ គឺជាលក្ខណៈពិសេសដ៏អស្ចារ្យ ជាមួយប្រសិទ្ធភាព ៣ ដំណាក់កាល ក្នុងការបោកសម្អាតសម្លៀកបំពាក់(ត្រាំ-ញី-ទម្លាក់) ក្នុងពេលតែមួយ របស់ម៉ាស៊ីនបោកគក់ Samsung ActivDual WashTM។
1. មិនចាំបាច់ប្រើច្រាសដុស និងជួយក្នុងការត្រាំសម្លៀកបំពាក់
Samsung ActivDual WashTM ភ្ជាប់មកជាមួយនូវកាធុនជ័រ (Built-in Sink) សម្រាប់ការដុស និងត្រាំសម្លៀកបំពាក់ មុននឹងដាក់បោកចូលក្នុងម៉ាស៊ីន។ វាជួយឱ្យអ្នកប្រើប្រាស់អាចដុស និងត្រាំសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបោកគក់តែម្តងក្នុងពេលតែមួយ ដោយមិនរញ៉េរញ៉ៃ កាត់បន្ថយពេលវេលា និងភាពនឿយហត់របស់លោកអ្នក ព្រោះកាធុនជ័រនេះ ត្រូវបានរចនាឡើងរាងអង្កាញ់ៗ ដូចជាក្តារបោកសម្លៀកបំពាក់ ដើម្បីឱ្យអ្នកអាចបោកសម្អាតសម្លៀកបំពាក់នៅលើផ្ទៃនៃកាធុននេះបានតែម្តងជាមួយគ្នា ដោយមិនចាំបាច់ប្រើច្រាសដុស។
2. មិនចាំបាច់លើកដាក់សម្លៀកបំពាក់ដែលសើមចុះឡើង
អ្នកមិនចាំបាច់លើកខោអាវ ពីកាធុនត្រាំដាក់ចូលក្នុងម៉ាស៊ីនបោកគក់ ព្រោះកាធុនជ័រដែលភ្ជាប់មកជាមួយម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការងារទាំងនោះ។ អ្នកគ្រាន់តែលើកកាធុន (Built-in Sink) នៅក្នុងម៉ាស៊ីនឡើងនោះខោអាវរបស់អ្នក នឹងធ្លាក់ទៅក្នុងម៉ាស៊ីនតែម្តង ជាមួយនឹងទឹកសាប៊ូដែលអ្នកបានត្រាំ។ ជាពិសេស លោកអ្នកអាចមានជម្រើសក្នុងការប្រើប្រាស់ទឹកសាប៊ូ ដែលអ្នកបានត្រាំខោអាវ ឬបង្ហូរទឹកសាប៊ូនោះចោល ហើយប្រើទឹកសាប៊ូថ្មី ដើម្បីបោកបន្តទៀតក៏បាន ជាមួយប៊ូតុងមុខងារយ៉ាងពិសេស។
3. កាត់បន្ថយការជាប់សាប៊ូលើសម្លៀកបំពាក់
ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM ភ្ជាប់ជាមួយបច្ចេកវិទ្យាថ្មីដំបូងគេបង្អស់ ដែលអ្នកអាចវាយបំបែកម្សៅសាប៊ូ ជាមួយស្លាបចក្រទាំង៦ នៅលើ Magic Dispenser ដែលធ្វើឲ្យសាប៊ូរលាយបានយ៉ាងល្អបំផុតក្នុងទឹក ដោយបង្កើតបានជាពពុះសាប៊ូ ហើយជ្រាបចូលទៅក្នុងសម្លៀកបំពាក់ និងជម្រះស្នាមប្រឡាក់ ក្នុងសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ។
4. កាត់បន្ថយការជាប់កម្ទេចកំទី និងប្រទាក់ជាប់គ្នានៃសម្លៀកបំពាក់
តម្រងពីរជាន់នៃ Magic Filter អាចចាប់យកកម្ទេចកំទីផ្សេងៗបានយ៉ាងល្អ និងធ្វើឱ្យអ្នកអាចបោកសម្លៀកបំពាក់បានស្អាត ដោយគ្មានជាប់កម្ទេចកំទីជាប់លើសាច់ក្រណាត់ ហើយសាមសុងក៏បានបន្ថែមបច្ចេកវិទ្យា Wobble ដើម្បីកាត់បន្ថយការប្រទាក់គ្នានៃសម្លៀកបំពាក់ ដែលធ្វើឱ្យ សម្លៀកបំពាក់ជ្រួញ និងរមួលចូលគ្នា។
5. ពិនិត្យ និងដោះស្រាយបញ្ហាជាមួយទូរសព្ទដៃ
លោកអ្នកក៏អាចពិនិត្យ និងស្វែងរកដំណោះស្រាយនៃម៉ាស៊ីនបោកសម្លៀកបំពាក់ ActivDual WashTM បានដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារ Smart Check នៅលើទូរសព្ទដៃ។
ចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung ActivDual WashTM ទទួលបានការពេញនិយមយ៉ាងខ្លាំង នៅប្រទេសកម្ពុជា។ ដើម្បីជ្រាបឱ្យកាន់ តែច្បាស់សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅបន្ទប់តាំងបង្ហាញ ឬដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ 1800 203 232៕
(អត្ថបទពាណិជ្ជកម្ម)