ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
ជីវិតដំរី៤ក្បាលចុងក្រោយនៅរតនគិរី នឹងលាតត្រដាងនៅថ្ងៃទី៣១ មីនាខាងមុខនេះ
26, Mar 2019 ,
9:09 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ រឿងរ៉ាវរបស់«បុកវ៉ា, បាក់ម៉ៃ, ខាំសែននិងអ៊ីកែវ» ដែលជាសត្វដំរីទាំង៤ក្បាលចុងក្រោយនៅរតនគិរី នឹងត្រូវលាតត្រដាងតាមរយៈការបញ្ចាំងខ្សែភាពយន្តខ្នាតខ្លី ស្តីពីដំណើរជីវិតរបស់ដំរីទាំង៤ក្បាល នៅក្នុងកម្មវិធី«រាត្រីសប្បុរសធម៌ ដើម្បីដំរីខ្មែរ»។ កម្មវិធីនេះរៀបចំដោយសមាគមអភិរក្សដំរីអៃរាវត្តា ក្រោមបរិបាលកិច្ចដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងប្រារព្ធធ្វើនៅសណ្ឋាគារ Le Royal Raffles រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី៣១ ខែមីនា ចាប់ពីម៉ោង៦ល្ងាចទៅ។
លោកស្រី ក្លេ-ខៃ ចិន្តា នាយិកាមូលនិធិអភិរក្សដំរីអៃរាវាត្តា បានពន្យល់ពីមូលហេតុដែលសមាគមចាំបាច់ត្រូវរៀបចំកម្មវិធី«រាត្រីសប្បុរសធម៌ ដើម្បីដំរីខ្មែរ នេះឡើង ដោយសារតែថវិកាក្នុងសមាគមអភិរក្សដំរីអៃរាវាត្តាមានចំនួនតិចបំផុត ហើយការចំណាយសម្រាប់ចិញ្ចឹមថែទាំដំរីទាំងនោះ ត្រូវការថវិកាច្រើន។
នៅក្នុងព្រឹត្តិការណ៍រាត្រីសប្បុរសធម៌ ដើម្បីដំរីខ្មែរ ដែលប្រារព្ធធ្វើនៅសណ្ឋាគារ Le Royal Raffles រាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី៣១ ខែមីនា នេះ រួមមាន៖ ការបញ្ចាំងវីដេអូខ្លីស្តីពីការអភិរក្សសត្វដំរីអៃរាវត្តា, ការបង្ហាញក្បាច់គុណល្បុក្កតោ, ការដេញថ្លៃគំនូររបស់វិចិត្រករ៖ លោក អែម រាម, លោក ឈឹម សុធី, លោក នូ សារី និងក្រុមយក្សា រួមទាំងការបង្ហាញសៀករហ័សកម្ម និងការបង្ហាញម៉ូដសំលៀកបំពាក់ដែលច្នៃពីក្រណាតជនជាតិផងដែរ៕
សូមអញ្ជើញទំនាក់ទំនងចូលរួមកម្មវិធីនេះតាមទូរស័ព្ទលេខ៖ 012 214 468 / 012 965 165
ឬតាមតំណភ្ជាប់
Fundraising Gala Cooktail for the Cambodian Elephants
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម