ជាការពិតណាស់ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មី F11 Pro ជាច្រើនដងរួចមក កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុនទូរសព្ទOPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានប្រកាស និង បង្ហាញខ្លួនជាផ្លូវការ នូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន។
ទូរសព្ទ F11 Pro ដ៏ស្រស់សង្ហា និង ទាក់ទាញបំផុត បានបង្អួតរាងក្នុងកម្មវិធី Launching Event ដោយមានអ្នកចូលរួមច្រើន ស្ទើរតែមិនគួរឲ្យជឿ ក្នុងនោះមានក្រុមការងារដៃគូសហការជាមួយក្រុមហ៊ុន OPPO ទាំងនៅកម្ពុជា និង ក្រៅប្រទេស ម្ចាស់ហាងលក់ទូរសព្ទ និងក្រុមតារាតំណាងឲ្យផលិតផលទូរសព្ទដៃ OPPO ទាំងបីដួងដ៏មានប្រជាប្រិយភាពប្រចាំនៅកម្ពុជា គឺអ្នកនាងពេជ្រ សោភា កញ្ញារ៉េតស៊ូហ្សាណា និង លោក Step ក្រុមតារាដៃគូសហការផ្សព្វផ្សាយ (KOL) ទូរសព្ទដៃ OPPO ក្រុមអ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ព្រមទាំងក្រុមអ្នកគាំទ្រផលិតផលទូរសព្ទដៃ OPPO ជាច្រើននាក់ទៀតផងដែរ។
ក្រៅកម្មវិធីសប្បាយដ៏សម្បូរបែប ក៏មានកិច្ចសម្ភាសន៍អំពីចំណាប់អារម្មណ៍របស់អតិថិជនដែលមានសំណាងទទួលបានឱកាសចូលរួម ក្រោយពីកម្មវិធី Blind Order F11 Pro ដែលជ្រើសរើសដោយ System របស់ក្រុមហ៊ុន។
អ្វីដែលធ្វើឲ្យអ្នកចូលរួមទាំងអស់មានការពេញចិត្ត និង ភ្ញាក់ផ្អើលជាខ្លាំងនោះ គឺការរចនា Experience Zone របស់ F11 Pro ដែលបានរៀបចំឡើងយ៉ាងល្អឥតខ្ចោះពីមួយដំណាក់កាល ទៅមួយដំណាក់កាលពិតជាប្លែក និង បានបន្សល់ទុកនូវអនុស្សារីរយ៍ជាច្រើនជាមួយគ្នាមិនអាចបំភ្លេចបាន ដោយក្រុមហ៊ុនOPPO នៅកម្ពុជាបានរៀបចំរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ រហូតចូលដល់ទីតាំងប្រារព្ធពិធីតែម្តង។
F11 Pro របស់ក្រុមហ៊ុនទូរសព្ទដៃ OPPO បានធ្វើឲ្យអ្នកនិយមប្រើប្រាស់ទូរសព្ទនៅទូទាំងពិភពលោក និង នៅក្នុងប្រទេសកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែការរចនារូបរាងថ្មីរបស់ F11 Pro មានភាពប្លែក និង ទាក់ទាញជាងម៉ូឌែលមុនៗរបស់ OPPO ទាំងរូបរាង បច្ចេកវិទ្យា និង កម្លាំងម៉ាស៊ីន ជាពិសេសគឺ ការថតរូប Portrait ច្បាស់ឥតខ្ជោះនៅទីងងឹត។
ដូចលោកអ្នកធ្លាប់បានជ្រាបស្រាប់ហើយ តាមរយៈគេហទំព័រផ្លូវការរបស់ OPPO នាពេលកន្លងមកបានឲ្យដឹងថា កូនពៅត្រកូល F នៅដើមឆ្នាំ២០១៩រូបនេះ មិនធ្វើឲ្យអ្នកប្រើប្រាស់ខកចិត្តនោះទេ ព្រោះវាជាប្រភេទទូរសព្ទដែលបង្កើតឡើងដើម្បីឆ្លើយតបទៅតាមតម្រូវការចង់បានរបស់អតិថិជនជាក់ស្តែង និង ការប្រកួតប្រជែងក្នុងទីផ្សារទាំងតម្លៃ និង គុណភាព។
F11 Pro ដែលនឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានពីរពណ៌ គឺ ពណ៌ Thunder Black និង ពណ៌ Aurora Green ហើយOPPO F11 Pro មានពាក្យស្លោកទូទៅថា Brilliant Portrait in Low Light ដែលមានន័យថាPortrait ច្បាស់ឥតខ្ជោះនៅទីងងឹត ដែលញ៉ាំងឲ្យយើងអស់ក្តីបារម្ភពីបញ្ហាបន្ថែមពន្លឺ ដោយសារតែវាមាន កាម៉េរាភ្លោះខាងក្រោយទំហំ 48MP , និង កាមេរ៉ាមុខបង្កប់ខ្លួននៅចំណុចកណ្តាលដ៏ទាន់សម័យ, វាមានអេក្រង់លាតពេញពិតប្រាកដទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+ , វាមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000mAh , មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost។
F11 Pro មានRam ទំហំ6GB និង Rom ទំហំ64GB ថែមទៀតផង ដែលចំណុចទាំងអស់នេះហើយ បានជម្រុញឲ្យអតិថិជនដែលស្រលាញ់គាំទ្រស្មាតហ្វូន OPPO បានចូលរួមធ្វើការ Blind Order F11 Pro ឬ ការកម្មង់ទុកមុនចំពោះទូរសព្ទ F11 Pro យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានការរារែកអ្វីឡើយ។
បន្ទាប់ពីកម្មវិធី Blind Order និង Launching Event នេះទៅ ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា នឹងមានកម្មវិធីបន្តទៀត សម្រាប់អតិថិជនរបស់ពួកគេ នោះគឺ កម្មវិធី Pre-Order F11 Pro ដែលមានរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ និងកម្មវិធី First Sale F11 Pro នៅ ថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ នេះផងដែរ សម្រាប់អតិថិជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា OPPO គឺជាក្រុមហ៊ុនទូរសព្ទ Smart Phone ឈានមុខក្នុងពិភពលោក ដោយក្នុងរយៈពេលជាង១០ឆ្នាំមកនេះ OPPO បានពង្រីកប្រតិបត្តិការរបស់ខ្លួន ទាំងនៅក្នុងតំបន់ និង អន្តរជាតិប្រមាណជា ៤០ ប្រទេសរួចមកហើយ ដែលមាន មជ្ឈមណ្ឌលស្រាវជ្រាវចំនួន 6 នៅទូទាំងពិភពលោក និងមជ្ឈមណ្ឌលរចនាអន្តរជាតិប្រចាំនៅទីក្រុងឡុងដ៍ ដែលមានក្រុមការងារប្រមាណជាង 40.000 នាក់ ក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនឥតឈប់ឈរនៅជុំវិញពិភពលោក៕
(អត្ថបទពាណិជ្ជកម្ម)