ជាតិ
សេដ្ឋកិច្ច
ផ្លូវ​ល្បឿន​លឿន ដែល​ចំណាយ​ជិត​២​ពាន់​លាន​ដុល្លារ បើក​ការដ្ឋាន​សាងសង់ នៅ​ព្រឹក​នេះ​
22, Mar 2019 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក​! រដ្ឋាភិបាល បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ​។ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ព្រះសីហនុ ត្រូវ​ចំណាយ​ការសាងសង់​១៩០០​លាន​ដុល្លារ​អាមេរិក ។​

 
​ផ្លូវ​នេះ​មាន​ប្រវែង ១៩០​គីឡូម៉ែត្រ និង​ទទឹង ២៤,៥​ម៉ែត្រ ដែល​ត្រូវ​សាងសង់​ជា​ពីរ​គន្លង​ទៅ ពីរ​គន្លង​មក​។ ផ្លូវ Express way ដែល​ត​ភ្ជាប់​ទៅ​តំបន់ឆ្នេរ​កម្ពុ​ជាមួយនេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ និង​ថ្ម​លាយ​កៅស៊ូ (ATB) ១២ សង់ទីម៉ែត្រ​។​
 
​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ការពារ​សត្វ និង​មនុស្ស​ឆ្លងកាត់ និង​មាន​កន្លែង​ឈប់​សម្រាប់​ដែលមាន​លក្ខណៈ​ងាយស្រួល មិន​បង្ក​ការកកស្ទះ​។​
 
​គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០​លាន​ដុល្លារ និង​ប្រើ​ពេលវេលា ៤៨​ខែ​ដើម្បី​បញ្ចប់​ការស្ថាបនា​ផ្លូវ​។ នេះ​ជា​គម្រោង​ដែល​វិនិយោគ​ដោយ​ភាគី​ចិន ដែល​ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​នាពេល​កន្លងមក​។ ក្រសួង​បាន​កាស​ថា នេះ​ជា​គម្រោង BOT ដែល​ក្រុមហ៊ុន​វិនិយោគ​នឹង​សាងសង់ ហើយ​ប្រតិបត្តិការ រួច​ផ្ទេរ​មក​រដ្ឋាភិបាល​៕

Tag:
 ​ផ្លូវ​ល្បឿន​លឿន​
  កម្ពុជា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com