ជាតិ
សង្គមជាតិ
OXFAM ពិភាក្សា​ស្តីពី​«​ស្ត្រី និង​ទឹក​»​ដើម្បី​លើកកម្ពស់​ស្ត្រី
22, Mar 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ អង្គការ OXFAM បើក​កិច្ចពិភាក្សា​ពី​តួនាទី​ស្ត្រី​ក្នុងការ​ដឹកនាំ និង​ការគ្រប់គ្រង​ធនធានទឹក​ក្រោម​ប្រធានបទ​«​មិន​ទុកឱ្យ​នរណាម្នាក់​ឯកោ​» ដើម្បី​អបអរសាទរ​ទិវា​ទឹក​ពិភពលោក​លើក​ទី​២៧ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC) នៅ​ថ្ងៃទី​២២ មីនា​។

 
​អ្នកស្រី ស៊ឹម សុជាតា ប្រធាន​ផ្នែក​អភិបាលកិច្ច​ធនធានទឹក​នៃ​តំបន់​ទ​ន្ល​មេគង្គ​របស់​អង្គការ OXFAM បាន​និយាយថា ការរៀបចំ​កម្មវិធី​នេះ ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​នៃ​ការគ្រប់គ្រង​ធនធានទឹក និង​អភិបាលកិច្ច​ដែល​ដឹកនាំ​ដោយ​ស្ត្រី ទៅឱ្យ​អ្នកពាក់ព័ន្ធ​សំខាន់ៗ ដើម្បី​ស្វែងយល់ និង​រំលែក​គំនិត​យោបល់ បង្កើន​ការយល់ដឹង និង​ទំនាក់ទំនង​ក្នុងការ​គ្រប់គ្រង​ធនធានទឹក​។  កត្តា​នេះ នឹង​ជួយ​នឹង​ទាំងអស់គ្នា​ឱ្យ​ដោះស្រាយ​បញ្ហា​វិសមភាព​យេនឌ័រ​នៅក្នុង​បរិបទ​នៃ​ការគ្រប់គ្រង​ធនធានទឹក និង​ការអភិរក្ស​។​
 
OXFAM កំពុងធ្វើការ​ជាមួយ​រដ្ឋាភិបាល សង្គម​ស៊ីវិល​បណ្តាញ​ទន្លេ ក្រុម​អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ អ្នក​អភិវឌ្ឍ និង​វិស័យ​ឯកជន និង​ក្រុម​ជនជាតិដើម​ភាគតិច ដោយ​ផ្តោត​ពិសេស​ទៅលើ​បញ្ហា​យេនឌ័រ នៅក្នុង​អភិបាលកិច្ច​ទឹក​អស់​រយៈ​១៥​ឆ្នាំ​មកហើយ​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ក្នុង​សេចក្តីប្រកាស​ដដែល​៕

Tag:
 ស្ត្រី​
  ទឹក​
  CKCC
  OOFAM
© រក្សាសិទ្ធិដោយ thmeythmey.com