កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នឹងធ្វើ​នៅ​ខែឧសភា មុន​ការបោះឆ្នោតជាតិ​
22, Mar 2019 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្ពុជា​នឹង​រៀបចំ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នា​អំឡុង​ខែឧសភា ពោលគឺ​មុន​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៧​។​


 
​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មូល​ហេតុដែល​កម្ពុជា​ជ្រើសរើស​ខែឧសភា សម្រាប់​រៀបចំ​កីឡា​ស៊ី​ហ្គេម​នេះ ដើម្បី​ទុកពេល​រៀបចំ​ការបោះឆ្នោត និង​រៀបចំ​រដ្ឋាភិបាល​ថ្មី ជាពិសេស​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេង ដែល​អាច​កើតឡើង​ក្រោយ​ការបោះឆ្នោត​។​
 
​សម្ដេច ហ៊ុន សែន អះអាងថា ផ្លូវ​ល្បឿន​លឿន​ដែល​រដ្ឋាភិបាល​កសាង​នេះ នឹង​អាចជួយ​សម្រួល​ដល់​ការរៀបចំ​កីឡា​ស៊ី​ហ្គេម​ផងដែរ ដោយសារតែ​ប្រភេទ​កីឡា​មួយចំនួន អាច​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​៕ 

Tag:
 ហ៊ុន សែន​
  ស៊ី​ហ្គេម​
© រក្សាសិទ្ធិដោយ thmeythmey.com