ផ្នែក​ខ្លះ​នៃ​ក្រុង​សៀមរាប​ដាច់​ភ្លើង​នៅ​ព្រឹក​ថ្ងៃទី​២២
ជាតិ
ផ្នែក​ខ្លះ​នៃ​ក្រុង​សៀមរាប​ដាច់​ភ្លើង​នៅ​ព្រឹក​ថ្ងៃទី​២២
22, Mar 2019 , 9:16 am        
រូបភាព
​សៀមរាប​៖ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ មីនា នេះ ផ្នែក​ខ្លះ​នៃ​ក្រុង​សៀមរាប ត្រូវបាន​ដាច់​ចរន្តអគ្គិសនី​។ ការផ្ដាច់​នេះ គឺ​បណ្ដាលមកពី​អគ្គិសនី​ធំ​នៅ​ប្រទេស​ថៃ ដែល​ស្នើ​មក​ភាគី​ខ្មែរ​ដើម្បី​ជួសជុល និង​កែលម្អ​។​

 
​បន្ទាប់ពី​មានការ​ជូនដំណឹង​រប​ស់​អគ្គិសនី​សៀមរាប​កាលពី​ថ្ងៃទី​២១ អំពី​ការ​ដាច់​ចរន្តអគ្គិសនី​នោះ នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២២ មីនា​នេះ អគ្គិសនី​ត្រូវបាន​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​មួយចំនួនធំ​នៅ​ក្រុង​សៀមរាប​។ តំបន់​សំខាន់ៗ​ដែល​ដាច់​នោះ រួមមាន​តំបន់​ផ្សារ​ចាស់ តំបន់​ផ្សារលើ និង​តំបន់​ផ្សារ​ក្រោម​។​ល​។ គេ​សង្កេតឃើញថា តាម​ផ្សារ​ទំនើប សណ្ឋាគារ​ធំៗ មានការ​បញ្ឆេះ​ម៉ាស៊ីនភ្លើង​ព្រោង​ព្រាត។​
 
​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​សៀមរាប ការផ្ដាច់​ចរន្ត​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៥​ព្រឹក ដល់​ម៉ោង ៥​ល្ងាច នៃ​អនុ​ស្ថានីយ៍​ទី​១ ស្រុក​ពួក និង​ផ្នែក​ខ្លះ​នៃ​អនុ​ស្ថានីយ៍​ទី​២ ស្រុក​ប្រាសាទបាគង​។ ការផ្អាក​នេះ គឺ​ដោយសារ​ភាគី​ថៃ​​​ជួសជុល និង​កែសម្រួល​បរិក្ខា​អគ្គិសនី​មួយចំនួន នៅ​អនុ​ស្ថានីយ៍ WATTANANAKORN និង ARANYAPHATHET​។ យ៉ាងណា អំឡុងពេល​ផ្អាក​នេះ អគ្គិសនី​សៀមរាប នឹង​ដំណើរការ​ម៉ាស៊ីន​កម្លាំង ១០MW ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com