ព្រះសង្ឃជាង៧០០អង្គ ប្រឡងចូលរៀនវិទ្យាល័យ
ជាតិ
សង្គមជាតិ
ព្រះសង្ឃជាង៧០០អង្គ ប្រឡងចូលរៀនវិទ្យាល័យ
22, Mar 2019 , 11:06 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុក «ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា»
រូបពីទំព័រហ្វេសប៊ុក «ពុទ្ធិកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា»
ដោយ: ថ្មីៗ
សមណសិស្សនិងសិស្ស៧៤៥អង្គ-នាក់ បានចូលរួមប្រឡង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីចូលរៀនពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ដែលជាថ្នាក់វិទ្យាល័យ ចាប់ទីថ្នាក់ទី១០ដល់ថ្នាក់ទី១២។



មុខវិទ្យាប្រឡង រួមមាន ភាសាបាលី ភាសាខ្មែរ ព្រះវិន័យ ព្រះអភិធម្ម និងគណិតវិទ្យា។ ការប្រឡងនេះ នឹងត្រូវបញ្ចប់នៅម៉ោង៥និង១៥នាទីល្ងាច នាថ្ងៃនេះ។ 

សាលាពុទ្ធិក គឺជា​សាលា​សម្រាប់​អប់រំ​និង​បណ្តុះបណ្តាល​ព្រះសង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​។ វិស័យ​អប់រំ​ផ្នែក​ពុទ្ធចក្រ​នេះ មាន​លក្ខណៈ និង​ប្រព័ន្ធ​ដូច​វិស័យ​អប់រំ​ខាង​អាណាចក្រ​ដែរ។ កម្រិតនៃការអប់ផ្នែកពុទ្ធិកៈ មាន ពុទ្ធិកបឋមសិក្សា​ (ថ្នាក់ទី១ដល់ថ្នាក់ទី៣), ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (​អនុវិទ្យាល័យចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩)​, ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (វិទ្យាល័យចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២)​​, និង​ពុទ្ធិក​សាកលវិទ្យាល័យ។

ប៉ុន្តែ អ្វីដែល​ខុសប្លែក​នោះ​គឺ កម្រិត​បឋមសិក្សា​ខាង​ព្រះសង្ឃ គឺ​សិក្សា​តែ​រយៈពេល​៣​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ខាង​គ្រហស្ថ​វិញ ត្រូវ​សិក្សា​រយៈពេល ៦​ឆ្នាំ​។ ម្យ៉ាងទៀត ប្រព័ន្ធ​អប់រំ​ខាង​ព្រះសង្ឃ មានមុខ​វិទ្យា​ច្រើនជាង​គ្រហស្ថ​មួយចំនួន ដូច​ភាសាបាលី ភាសាសំស្ក្រឹត និង​មុខ​វិទ្យា​ផ្នែក​សាសនា ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com