កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជាប៉ះអូស្ត្រាលី រីឯកូរ៉េខាងត្បូងជួបឆាយនីសតៃប៉ិ រូបពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ត្រូវស្វាគមន៍ជើងខ្លាំងអូស្ត្រាលី សម្រាប់ជំនួបបើកឆាកពូល H នៃវគ្គជម្រុះ AFC Cup Championship 2020 នៅម៉ោង៨យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។ ចំណែក U23 កូរ៉េខាងត្បូងត្រូវតទល់ជាមួយឆាយនីសតៃប៉ិ នៅម៉ោង៥រសៀល។
ជំនួបបើកឆាកដំបូងនេះ ជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ដែលទាមទារយកឈ្នះក្រុមអូស្ត្រាលី នៅយប់នេះ ដើម្បីឱកាសឈានទៅវគ្គបន្ទាប់ ។វាជាផលពិបាកមួយកម្ពុជា ដែលប៉ះអូស្ត្រាលី ជាក្រុមខ្លាំងមួយនៅតំបន់អាស៊ី។
តែយ៉ាងណា លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជាបាននិយាយថា លោករីករាយចំពោះការប្រកួតតទល់ជាមួយក្រុមខ្លាំងដូចអូស្ត្រាលី ហើយលោកប្តេជ្ញានឹងខិតប្រឹងប្រែងឲ្យអស់ពីសម្ថភាព ដើម្បីស្វែងរកលទ្ធផលល្អមួយនៅយប់នេះ។ លោករំពឹងថា ក្រុម U23 កម្ពុជានឹងបង្ហាញភាពរីកចម្រើនៅមុខទស្សនិកជន ពិសេសនឹងធ្វើបានល្អសម្រាប់ទម្រង់លេងក្នុងប្រកួតដំបូងនេះ។
បើតាមប្រវត្តិ ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ជួបអូស្ត្រាលីម្តង នាការប្រកួតវគ្គជម្រុះ AFC Championship នៅឆ្នាំ១៩៦៥ ដោយកាលណោះក្រុមទាំងពីបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីគ្នា។
មុនជំនួបរវាងកម្ពុជានិងអូស្ត្រាលី ក្នុងពូល H ដដែលនេះ ក៏មានការប្រកួតមួយគូទៀតផងដែរ គឺរវាងក្រុមជម្រើសជាតិកូរ៉េខាងត្បូងជាមួយក្រុមឆាយនីសតៃប៉ិ ដែលធ្វើឡើងនៅម៉ោង៥រសៀល នាពហុកីឡដ្ឋានជាតិដូចគ្នា៕
Tag:
បាល់ទាត់
AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com