ជាតិ
សង្គមជាតិ
កម្មការិនី៨៤នាក់ ដួលសន្លប់ ដោយសារក្លិនមិនល្អ បក់ចូលរោងចក្រ
22, Mar 2019 , 2:52 pm        
រូបភាព
កម្មការិនី៨៤នាក់ ក្នុងរោងចក្រកាត់ដេរឥណ្ឌូចិន អឹភែរឹល ខេមបូឌា ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល បានដួលសន្លប់បន្ដបន្ទាប់គ្នា នៅព្រឹក ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩នេះ ព្រោះធំក្លិនខ្យល់មិនល្អ ដែលបក់ចូលក្នុងរោងចក្រ។ បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ ក្លិននោះ ចេញពីកន្លែងផ្សារទុយោមួយ ដែលនៅក្បែររោងចក្រ ព្រោះខណៈនោះ ជាងដែកកំពុងតែផ្សារ។



អគ្គស្នងការគរបាលជាតិ ផ្សាយថា កម្មករ ដែលធ្វើការជាមួយគ្នា រួមទាំងសមត្ថកិច្ច បានហៅរថយន្ដដឹកអ្នកដួលសន្លំទាំងនោះ ទៅសង្រ្គោះបន្ទាន់។ បើតាមអគ្គស្នងការនគរលបាជាតិ កម្មករ-កម្មការិនីជាង៣,៥ពាន់នាក់ ដែលធ្វើការក្នុងរោងចក្រនោះ៕

© រក្សាសិទ្ធិដោយ thmeythmey.com