ជាតិ
សង្គមជាតិ
មន្រ្តីជំនាញ៖ បទពិសោធខ្វះភ្លើងឆ្នាំនេះ នឹងមិនមានទៀតទេ ពីឆ្នាំ២០២០ទៅ
22, Mar 2019 , 3:55 pm        
រូបភាព
លោក ទី នរិន្ទ ថ្លែងក្នុងសន្និសីទកាសែត
លោក ទី នរិន្ទ ថ្លែងក្នុងសន្និសីទកាសែត
លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល លើកឡើងថា ការខ្វះខាតអគ្គិសនីនាពេលនេះ គឺជាបទពិសោធ ដែលត្រូវរៀនសូត្រ។ លោក អះអាងថា ចាប់ពីឆ្នាំ២០២០ទៅ កម្ពុជា នឹងមិនឲ្យខ្វះខាតអគ្គិសនីទៀតឡើយ។



ក្នុងសន្និសីទកាសែតស្តីពីបញ្ហាថាមពលអគ្គិសនីកម្ពុជា ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី២២មីនានេះ លោក ទី នរិន្ទ ថ្លែងយ៉ាងដូច្នេះថា៖«ឥឡូវ យើងត្រៀមផែនការហើយ គឺថា ពី២០២០ទៅ អត់មានកើតអ៊ីចឹងទៀតទេ។ [.....] យើង នឹងជៀសឲ្យផុតពីការខ្វះខាតនេះ»៕

Tag:
 អគ្គិសនី
  ទី នរិន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com