ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រី​ជក់បារី​ឆាប់​រាំងរដូវ​ហើយ ងាយ​កើត​មហារីក​ប្លោកនោម​ទៀត​
23, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ដែល​ឈានចូល​ក្នុង​វ័យ​រាំងរដូវ​មុន​អាយុ ៤៥​ឆ្នាំ ទំនងជា​មានឱកាស​កើត​ជំងឺមហារីក​ប្លោកនោម​ជាង​ស្ត្រី​រាំងរដូវ​ក្រោយ​អាយុ ៥០​ឆ្នាំ រហូតដល់ ៤៥​ភាគរយ​ឯណោះ​។ ប៉ុន្តែ បើសិនជា​ស្ត្រី​រាំង​នេះ​ជក់​ធ្លាប់​ជក់បារី​ទៀត ការ​ប្រឈម​នឹង​មហារីក​ប្លោកនោម​គឺ​ខ្ពស់ជាង​ស្ត្រី​រាំងរដូវ​ធម្មតា រហូតដល់ ៥៣​ភាគរយ​ឯណោះ​។


 
​ក្រៅពី​ជក់បារី ដែលជា​ហេតុផល​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​ប្លោកនោម​នោះ កត្តា​ផ្សេងៗ​ទៀត​ដូចជា បម្រែបម្រួល​អ័រម៉ូន​ក៏​នាំ​ឲ្យ​ឆាប់​រាំងរដូវ​ដែរ​។ ជាទូទៅ បុរស​មានឱកាស​កើត​ជំងឺមហារីក​ប្លោកនោម​ជាង​ស្ត្រី​រហូតដល់ ៣​ដង ប៉ុន្តែ​អត្រា​នៃ​ការស្លាប់​លើ​ស្ត្រី​ដោយសារតែ​ជំងឺ​នេះ​ខ្ពស់ជាង​បុរស ប្រហែល ៤០​ភាគរយ​ដែរ​។ កាលណា​ក្រ​រកឃើញ​ជំងឺ​នេះ កត្តា​ហ្សែ​ន និង​អ័រម៉ូន​អាចជា​ហេតុផល​មួយចំនួន​សម្រាប់​ភាពខុសគ្នា​ទាំង​នេះដែរ​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​បានបង្ហាញ​ឲ្យ​ដឹងថា វា​មិន​ទំនង​សោះ​ដែលថា កត្តា​ជាច្រើន​ដូចជា អាយុ​ពេល​ចាប់ផ្តើម​មក​រដូវ ចំនួន​ការ​មាន​ផ្ទៃពោះ ការប្រើ​ថ្នាំ​ពន្យា​កំណើត ឬ​ប្រើ​ថ្នាំ​អ័រម៉ូន មាន​ជាប់ទាក់ទង​នឹង​ជំងឺមហារីក​ប្លោកនោម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com