ជាតិ
សង្គមជាតិ
បញ្ជូន​ជនបង្ក​ទៅ​តុលាការ ក្រោយ​ចាក់​សាំង​ដុត​កុមារ​ម្នាក់​ឲ្យ​ឆេះ​រលា​កមួយ​ចំហៀង​ខ្លួន​
23, Mar 2019 , 11:29 am        
រូបភាព
ក្រុមការងាររដ្ឋបាលសាលាខេត្តសៀមរាបទៅសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យ (រូបភាព៖រដ្ឋបាលខេត្តសៀមរាប)
ក្រុមការងាររដ្ឋបាលសាលាខេត្តសៀមរាបទៅសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យ (រូបភាព៖រដ្ឋបាលខេត្តសៀមរាប)
​ភ្នំពេញ​៖ សមត្ថកិច្ច​ស្រុក​ពួក​បាន​បញ្ជូន​ខ្លួន​ជនបង្ក ដែល​បាន​ចាក់​សាំង​ដុត​កុមារ​អាយុ​៩​ឆ្នាំ​ម្នាក់ ឲ្យ​ឆេះ​រលា​កមួយ​ចំហៀង​ខ្លួន ទៅ​តុលាការ​ហើយ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ នេះ​បើតាម​លោក ទេព ពុំសែន អធិការ​ស្រុក​ពួក ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។

 
 
​បើតាម​លោក​អធិការ ទេព ពុំសែន ជនបង្ក​បាន​សារភាពថា ដោយសារតែ​ក្មេង​នោះ បាន​លួច​ប្រាក់​២​ម៉ឺន​រៀល ហើយ​រូបគេ​បាន​យក​សាំង​មកចាក់​គំរាម​ដុត ប៉ុន្តែ​បាន​បង្ក​ជាហេតុ​ឲ្យ​ឆេះ​ខ្លួន​កុមារ​រងគ្រោះ​តែម្ដង​។​
 
​សូមបញ្ជាក់ថា ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២២ ខែមីនា នៅ​ភូមិ​កោ​ក​ក្នាំ​ង ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប បន្ទាប់ពី​កុមារ​រូបនេះ បាន​លួច​ប្រាក់​២​ម៉ឺន​រៀល​របស់​ជនបង្ក ដែល​ត្រូវជា​ម្តាយមីង និង​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា​។ បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​ជ័យ​វរ្ម័នទី​៧ ក្នុង​ខេត្តសៀមរាប ក្រោយពី​សង្គ្រោះ​ជីវិត​រួច​៕
 

Tag:
 ​ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com