អន្តរជាតិ
អាជ្ញាធរ​ថៃ ដាក់​បម្រាម​គ្រឿង​ស្រវឹង​២៤​ម៉ោង​សម្រាប់​ថ្ងៃ​បោះឆ្នោត​
23, Mar 2019 , 1:59 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ថៃ សម្រេច​ដាក់​បម្រាម​គ្រឿង​ស្រវឹង​ចំនួន ២៤​ម៉ោង​នៅ​ចុង​សប្ដាហ៍ ខណៈ​ប្រជាជន​ថៃ​ប្រមាណ​៥១​លាន​នាក់ ត្រៀម​ចេញទៅ​បោះឆ្នោត​ថ្នាក់ជាតិ​ជា​លើកដំបូង ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក​។

 
​ការលក់ និង​ចែកចាយ​គ្រឿង​ស្រវឹង នឹងត្រូវ​ហាមឃាត់​ចាប់ពី​ម៉ោង​៦​ល្ងាច ថ្ងៃ​សៅរ៍ ទី​២៣ ខែមីនា ដល់​ម៉ោង​៦​ល្ងាច ថ្ងៃអាទិត្យ ទី ២៤ ខែមីនា ដែលជា​ថ្ងៃ​បោះឆ្នោត​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ថៃ The Nation អាជ្ញាធរ បាន​ឲ្យ​ដឹង ពិធីមង្គលការ និង​កម្មវិធី​អបអរ​នានា នៅតែ​អាច​ប្រារព្ធ​ធ្វើទៅបាន​សម្រាប់​ថ្ងៃ​ដាក់​បម្រាម​នេះ ប៉ុន្តែ​ត្រូវ​ប្រាកដថា ពុំមាន​បម្រើ​គ្រឿង​ស្រវឹង ឬ​ទទួលទាន​គ្រឿង​ស្រវឹង​ដាច់ខាត​៕​

Tag:
 ថៃ​
  គ្រឿង​ស្រវឹង​
  បម្រាម​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com