ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន ហាម​មន្ត្រី​ប្រើ​យានយន្ត​រដ្ឋ ក្រៅពី​ការងារ និង​ចូល​កន្លែង​សប្បាយ​ផ្សេងៗ​
23, Mar 2019 , 2:59 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន (រូបពីក្រសួង)
រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន (រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន តាមរយៈ​សេចក្ដីណែនាំ​ចុះ​ថ្ងៃទី​២១​ខែមីនា បាន​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ ប្រើប្រាស់​យានយន្ត​កម្មសិទ្ធិ​របស់​រដ្ឋ ឬ​ពាក់​ស្លាក​លេខ​រដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​។​


 
​ក្រសួងកសិកម្ម​បាន​ណែនាំ​ឲ្យ​មន្ត្រី​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ​របស់​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ បើកបរ​ដោយ​សេចក្ដីថ្លៃថ្នូរ គោរព​ច្បាប់​ចរាចរណ៍ និង​មិន​ប្រើ​យានយន្ត​ទាំងនោះ​ក្រៅពី​ម៉ោង​បំពេញការងារ ជាពិសេស​បើក​ចូល​កន្លែង​សប្បាយ​គ្រប់​ប្រភេទ ដូចជា​ក្លិប​កម្សាន្ត ខារ៉ាអូខេ កន្លែង​ម៉ាស្សា ជាដើម​។ បន្ថែម​ពីនេះ​ក្រសួង​ណែនាំ​មន្ត្រី​ខ្លួន មិនត្រូវ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រើប្រាស់​យានយន្ត​របស់រ​ដ្ឋ ក្នុង​គោលបំណង​ផ្សេង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការងារ​នោះទេ​។ 
 
«​លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​អង្គភាព មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត នាយក​គម្រោង និង​មន្ត្រីរាជការ​គ្រប់រូប​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។ នេះ​ជាការ​បញ្ជាក់​ក្នុង​សេចក្ដីណែនាំ​ខាងលើ​៕

Tag:
 វេ​ង​សាខុន​
  យានយន្ត​រដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com