ពីនេះ ពីនោះ
ពាក្យ «​ឃ្លោង​» «​ខ្លោង​» និង​«​ក្លោង​» តើ​មានន័យ​ខុសគ្នា​ដូចម្តេច​?
25, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ទូទៅ​ខ្លះ មិនទាន់បាន​ប្រើប្រាស់ ឱ្យចំ​នូវ​អត្ថន័យ​ពាក្យ​ទាំងនេះ ថា​ពាក្យ​ណា​ប្រើ​ក្នុងន័យ​ណា​ឡើយ​។ តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​បង្ហាញថា​ពាក្យ «​ឃ្លោង​» និង​«​ខ្លោង​» មានន័យ​ផ្សេងគ្នា​។ ដោយឡែក​ពាក្យ «​ក្លោង​»​មិនមាន​អត្ថន័យ​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ​។

 
​ពាក្យ​ថា «​ឃ្លោង​» ជា​កិរិយាសព្ទ សំដៅ​ដោយ ផ្អៀង​ចុះ ផ្អៀង​ឡើង​។ ឧទាហរណ៍​៖ ទូក​ឃ្លោង​។ 
 
​ចំណែក​«​ខ្លោង​» មានន័យថា របស់​ដែលជា​ចម្បង​លើ​គេ ដូចជា ប្រធាន​, មេ​, គោល​ចារឹក​, មនុស្ស ឬ​សត្វ​ដែលមាន​អនុភាព​ជាធំ​ជាងគេ ដែល​ហៅថា មេខ្លោង​។ ឧទាហរណ៍​៖ មេចោរ ជា​មេខ្លោង​ផ្តើមគំនិត ដើរ​លួច​ប្លន់​ទ្រ​ព​សម្បត្តិ​របស់​សាធារណជន​។ ន័យ​ម្យ៉ាង​ទៀតថា ជា​បង្គោល​មួយគូ​មាន​ធ្នឹម ធ្វើ​ដោយ​ឥដ្ឋ ឬ​ឈើ​ភ្ជាប់​នឹង​កំពែង ឬ​របង​មាន​ចន្លោះ​ជា​ផ្លូវ​សម្រាប់​ដើរចេញ​ចូល​បាន​។ ដូចជា ខ្លោងទ្វារវត្ត​, ខ្លោងទ្វារផ្ទះ​។​ល​។ 
 
​ចំពោះ​ពាក្យ​ថា «​ក្លោង​»​ពុំបាន​បញ្ជា​ក់នូវ​ខ្លឹមសារ​ឡើយ នៅក្នុង​វចនានុក្រម​ខ្មែរ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com