ជាតិ
សង្គមជាតិ
EDC នឹង​បន្ត​ផ្តាច់​អគ្គិសនី​ជិត​មួយថ្ងៃ​ពេញ​ក្នុង​សង្កាត់​ចំនួន​៩​នៅ​ភ្នំពេញ នា​ថ្ងៃទី​២៤​មីនា​
24, Mar 2019 , 7:59 am        
រូបភាព
រូបភាពបានពីហ្វេសប៊ុក EDC
រូបភាពបានពីហ្វេសប៊ុក EDC
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា​(EDC) នឹង​បន្ត​ផ្អាក​ផ្គត់ផ្គង់​ភ្លើង​បណ្តោះអាសន្ន នៅ​សង្កាត់​ចំនួន​៩ ក្នុង​រាជធានី​ភ្នំពេញ និង​ស្រុក​មួយចំនួនទៀត នៅ​ខេត្តកណ្តាល និង​ខេត្តព្រៃវែង​។ ការផ្អាក​ភ្លើង​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង​៩​ព្រឹក  ដល់​ម៉ោង​៥​ល្ងាច នៅ​ថ្ងៃទី​២៤​មីនា​ខាងមុខ ដើម្បី​ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដ​លើ​ការដ្ឋាន​ពង្រីក​ផ្លូវ​។

 
​បើតាម​សេចក្តីជូនដំណឹង​របស់​EDC សង្កាត់​ទាំង​៩​នៅក្នុង​រាជធានី​ដែល​ត្រូវ​ដាច់​ភ្លើង​មាន សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ក្នុង​ខណ្ឌឫស្សីកែវ​, សង្កាត់​ឃ្មួញ សង្កាត់​ក្រាំងធ្នង់​ក្នុង​ខណ្ឌ​សែន​សុខ​។ សង្កាត់​សំរោងក្រោម សង្កាត់​ត្រពាំង​ក្រសាំង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​គោក​រកា​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ និង​សង្កាត់​កោះដាច់ សង្កាត់​បាក់​ខែង ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។ 
 
​ជាមួយគ្នានេះ ស្រុក​ល្វាឯម  ស្រុក​ខ្សាច់កណ្តាល ស្រុក​មុខកំពូល នៅ​ខេត្តកណ្តាល និង​ស្រុក​ពាំ​រាំង​ខេត្តព្រៃវែង ក៏​នឹង​ដាច់​ភ្លើង​នៅ​ថ្ងៃ​ជាមួយគ្នានេះ​ផងដែរ​។ នេះ​បើ​EDC៕ 

រូបភាពបានពីទំព័រហ្វេសប៊ុក EDC


Tag:
 ភ្លើង​
  EDC
© រក្សាសិទ្ធិដោយ thmeythmey.com