ជាតិ
តំណាងទូត​ជប៉ុន​ ទៅ​គោរព​សព​អ្នករត់​តាក់ស៊ី​ដែល​ត្រូវ​ជនជាតិ​ជប៉ុន​ប្លន់​សម្លាប់​
23, Mar 2019 , 10:24 pm        
រូបភាព
រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប
រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​តំណាង​អគ្គ​កុងស៊ុល​ជប៉ុន​នៅ​សៀមរាប  បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព លោក ហ៊ឹម ចាន់ អ្នករត់​តាក់ស៊ី​ដែល​ត្រូវបាន​ជនជាតិ​ជប៉ុន​សម្លាប់ នៅ​ព្រឹក​ថ្ងៃទី ២៣ មីនា​នេះ​។ ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ តំណាង​ស្ថាន​កុងស៊ុល​ជប៉ុន សោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហួត សុធី ស្នងការរង​ខេត្តសៀមរាប​។


 
​តំណាង​ស្ថានទូត​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​ទៅ​គោរព​វិញ្ញាណក្ខន្ធ និង​នាំ​ថវិកា​មួយចំនួន​ជូន​ដល់​គ្រួសារ​សព​លោក ហ៊ឹម ចាន់ ។  នា​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នេះ តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​សព​អ្នករត់​តាក់ស៊ី​ផងដែរ​។ លោក ហួត សុធី ស្នងការរង​ខេត្តសៀមរាប ដែល​អមដំណើរ​ជាមួយ​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​តំណាង​ស្ថានទូត​ជប៉ុន មានការ​សោកស្ដាយ និង​តក់ស្លុត ដោយ​មិនគួរណា​ជនជាតិ​ជប៉ុន​ធ្វើអំពើ​នេះ​លើ​ប្រជាជន​កម្ពុជា​»​។ 


 រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប


 រូបភាពផ្តល់ដោយលោក ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប

​ក្រោយ​មាន​ករណីនេះ​កើតឡើង លោក Hidehisa Haronouchi ឯកអគ្គរាជទូត​ជប៉ុន​នៅ​កម្ពុជា នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ បានចេញ​សារ​រំលែក​ទុក្ខ​ជា​សារ​ធា​រណៈ​ដល់​គ្រួសារ​លោក ហ៊ឹម ចាន់ អ្នករត់​តាក់ស៊ី ដែល​ត្រូវ​ជនជាតិ​ជប៉ុន​២​រូប​ប្លន់​សម្លាប់​នៅ​ស្រុក​ពួក ខេត្តសៀមរាប​។​
 
​សូមបញ្ជាក់ថា លោក ហ៊ឹម ចាន់ មាន​អាយុ​៤០​ឆ្នាំ ជា​អ្នកបើក​តាក់ស៊ី ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពួក​ខេត្តសៀមរាប​៕
 

Tag:
 គោរព​វិញ្ញាណក្ខន្ធ​
 ​អ្នករត់​តាក់ស៊ី​
 ​ជនជាតិ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com