កំណាព្យ
ជាតិ
រឿងបន្ទាន់ត្រូវស្រាយ!
×
-ថ្ងៃចន្ទចាំផ្ទៀង ក្រែងអង្គារភ្លៀង ត្រៀមពាងដាក់ទឹក
ពុធកាន់តែហែង ក្តៅស្តែងវរវឹក ព្រហស្បតិ៍ពេលព្រឹក
រកនឹកអ្នកជួយ។
-សុក្រស្មុគដូចសៅរ៍ ដាច់ភ្លើងមេឃក្តៅ កូនចៅដេកព្រួយ
ស្រូវស្រែប្រែស្វិត ចិត្តចាប់រញ្ជួយ ទឹក ភ្លើងរាស្ត្រព្រួយ
សូមជួយកុនកែ។
-អាទិត្យទៅផ្សារ ចាប់ផ្តើមរអារ ត្រីសាច់បន្លែ
បារម្ភរឿងថ្នាំ គេដាំនៅស្រែ នាំចូលផងដែរ
ខ្លាចតែគ្រោះថ្នាក់។
-គ្រឿងញៀនល្បែងស្រា ល្បីក្បែរសាលា មានអ្នកភា្នល់ចាក់
ចែកចាយលួចជក់ វរវក់ដល់ថ្នាក់ ខ្លះលួចប្លន់ចាក់
ព្រោះប្រាក់ប្រើថ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com