ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំភ្លេចសាកល្បងទាំងអស់គ្នាណា នេះគឺជាវិធីងាយៗក្នុងការបំបាត់ការហើមពោះបែបធម្មជាតិ
× ការកើនឡើងជាតិខ្យល់ ឬឧស្ម័នក្នុងក្រពះ និងពោះវៀនយូរៗទៅអាចនាំឲ្យឈឺចាប់បែបរមួលៗ តឹងពោះ ព្រមទាំងហើមពោះបាន។ យើងច្រើនតែផោមច្រើនដងក្នុងមួយថ្ងៃប៉ុន្តែនៅពេលវាមិនអាចផោមចេញ វាប្រហែលជាដោយសារតែការរាករូស ឬទល់លាមកហើយទើបមិនអាចឲ្យខ្យល់ចេញពីក្នុងពោះវៀនបាន។
យ៉ាងណាមិញ ខាងក្រោមនេះ ខ្ញុំសូមណែនាំអំពីវិធីធម្មតាខ្លះៗដែលអាចបំបាត់ការហើមពោះតាមបែបធម្មជាតិបាន៖
ញ៉ាំតែ
មធ្យោបាយព្យាបាលបែបធម្មជាតិមួយដែលអាចជួយបំបាត់ជាតិខ្យល់ដែលកំពុងតែកកកុញក្នុងពោះវៀនគឺការញ៉ាំតែ។ តែខ្ញី ឬជីអង្កាម គឺជាឧទាហរណ៍ដ៏ល្អសម្រាប់ជួយបំបាត់ការហើមពោះ។
យ៉ាអួរ
ការញ៉ាំយ៉ាអួអាចផ្តល់នូវការបំបាត់អាការៈហើមពោះបានភ្លាមៗ ដោយសារតែវាផ្ទុកទៅដោយប្រូបាយអូទិច សម្រាប់ជួយឲ្យមានតុល្យភាពដល់បាក់តេរីល្អៗក្នុងពោះវៀន។ ប៉ុន្តែបើសិនជាអ្នកមានបញ្ហាប៉ះពាល់ ឬញ៉ាំអាហារមានជាតិឡាក់តូសមិនបាន យកល្អគួរតែប្រើមធ្យោបាយព្យាបាលផ្សេងទៅ។
ធ្វើចលនារាងកាយ
ដំណោះស្រាយមួយផ្សេងទៀតគឺចំណាយពេលកន្លះម៉ោងដើម្បីដើរ ឬរត់ ១៥នាទី។ កាលណាអ្នកធ្វើចលនារាងកាយ ការកន្ត្រាក់សាច់ដុំរបស់អ្នកអាចជួយបំបាត់ការកកកុញខ្យល់ក្នុងពោះវៀនបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com