ជាតិ
សេដ្ឋកិច្ច
កម្ពុជា អញ្ជើញ​ពាណិជ្ជករ​ក្នុងស្រុក ចូលរួម​ពិព័រណ៍ ចិន​-​អាស៊ាន​លើក​ទី​១៦
24, Mar 2019 , 12:59 pm        
រូបភាព
សម្តេចហ៊ុន សែន និងប្រតិភូ ទស្សនាស្តង់ពិព័រណ៍ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ នៅខេត្តក្វាងស៊ី ប្រទេសចិន (រូបភាពពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
សម្តេចហ៊ុន សែន និងប្រតិភូ ទស្សនាស្តង់ពិព័រណ៍ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥ នៅខេត្តក្វាងស៊ី ប្រទេសចិន (រូបភាពពីហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម)
​ភ្នំពេញ​៖ គណ​:​កម្ម​ការ​អន្តរក្រសួង នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ជូនដំណឹង​ដល់​ធុរជន សហគ្រិន វិនិយោគិន និង​ផលិតករ​ទាំងអស់ ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន លើក​ទី ១៦ ឆ្នាំ ២០១៩ “The 16th China-ASEAN Expo 2019” ចាប់ពី​ថ្ងៃទី ២០-២៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។

 
​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នឹងមាន​ពន្លា​ជាតិ​កម្ពុជា និង​រៀបចំ​ស្តង់​តាំង​បង្ហាញ​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា សម្រាប់​ស្វែងរក​ទីផ្សារ​នៅ ក្រៅប្រទេស​។ រៀបចំ ដំណើរ​ទស្សនកិច្ច​ពាណិជ្ជ​កម្ម នៅតាម​បណ្តា​ក្រុមហ៊ុន សហគ្រាស ចូលរួម​វេទិកា​ធុរកិច្ច វេទិកា​ស្តីពី ពាណិជ្ជកម្ម វិនិយោគ​កម្ពុជា​-​ចិន លើក​ទី​៤ វេទិកា​ធុរកិច្ច  ទេសចរណ៍ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ និង កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​។​
 
​សហគ្រិន វិនិយោគិន និង ផលិតករ ដែលមាន​បំណង​ទៅ​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន លើក​ទី​១៦ ឆ្នាំ​២០១៩ ឬ​មាន​គម្រោង ស្វែងរក​ដៃគូ​វិនិយោគ ឬ​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ដៃគូ​របស់ខ្លួន បំពេញបែបបទ និង​ផ្ញើ​គម្រោង​របស់ខ្លួន​ទៅ នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យ​បាន​មុន​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៩ ជា​កំណត់​។ 
 
​សូមបញ្ជាក់ថា កាលពី​ពិព័រណ៍ ចិន​-​អាស៊ាន លើក​ទី​១៥ មាន​ប្រទេស​អាស៊ាន​ចំនួន​១០  និង​លេខាធិការដ្ឋាន​អាស៊ាន បាន​ចូលរួម​៕ 
 

Tag:
 ពិព័រណ៍​
 ​ចិន​-​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com