អន្តរជាតិ
មូលហេតុអ្វីបានជាឆ្កែលូ?
× ឆ្កែស្រុកដែលមនុស្សចិញ្ចឹមសព្វថ្ងៃដំបូងមានដើមកំណើតមកពីសត្វឆ្កែចចក។ ឆ្កែចចក និងសត្វឆ្កែស្រុកមានទម្លាប់មួយស្រដៀងគ្នាគឺស្រែកលូ។ តើមានហេតុផលអ្វីនៅពេលក្រោយរឿងនេះ?
តាមការបកស្រាយរបស់គេហទំព័រ dogster.com គេពន្យល់ថា សត្វឆ្កែព្រៃ កាលពីដើមឡើយ តែងលូដើម្បីកោះហៅគ្រួសារឲ្យមកជួបជុំគ្នា នៅពេលដែលការប្រមាញ់ត្រូវបានបញ្ចប់។ សំឡេងលូមានលក្ខណៈវែង និងលឺជាងសម្លេងដទៃៗទៀត ងាយស្រួលក្នុងការស្តាប់ក្នុងទីព្រៃ។
ការលូនេះ ហាក់ដូចជាបង្ហាញពីទីតាំងរបស់វាដែរ។ ពេលខ្លះទៀត ឆ្កែលូដើម្បីព្រមាន ឬបង្ហាញពីភាព
អសុវត្ថិភាពទៅកាន់ក្រុមឆ្កែដទៃទៀត។ ឆ្កែលូដើម្បីបំភ័យសត្វដទៃ និងដើម្បីការពារក្រុមគ្រួសាររបស់វា។ មិនចាំបាច់តែសត្វទេ ពេលខ្លះមនុស្សក៏មានអារម្មណ៍ខ្លាចនៅពេលដែលសត្វឆ្កែលូដែរ។
ក្នុងករណីខ្លះទៀត សត្វឆ្កែលូនៅពេលដែលវាមានអារម្មណ៍ភ័យខ្លាច បែកបាក់ ឬចង់បង្ហាញពីអារម្មណ៍មិនល្អរបស់វាទៅកាន់ម្ចាស់។ ប៉ុន្តែពេលខ្លះ ឆ្កែលូនៅពេលដែលសំលេងមួយចំនួនដូចជាសំលេងឡានទឹក ឡានពេទ្យនៅជិតជាដើម។ គេមិនដឹងច្បាស់ថា មូលហេតុអ្វីបានជាឆ្កែលូនៅពេលដែលពួកវាលឺសំលេងទាំងនោះទេ។ តែគេអាចសន្មតថា វាមានទំនាក់ទំនងជាមួយនឹងហ្សែនពីកំណើតដែលបន្តមកពីច្រើនជំនាន់របស់វា។
ឆ្កែខ្លះលូនេះពេលដែលវា ក្រុមគ្រួសាររបស់វា ឬម្ចាស់វាកំពុងមានគ្រោះថ្នាក់។ ឆ្កែខ្លះត្រូវបានគេបង្ហាត់ឲ្យចេះលូពេលដែលវាឃើញមនុស្សរងរបួសនៅក្នុងទីកើតហេតុ ដើម្បីងាយស្រួលសម្រាប់អ្នកជួយសង្គ្រោះទៅរក។ ដូច្នេះ គេអាចសន្និដ្ឋានបានថា វាជាធម្មជាតិរបស់សត្វនីមួយៗដែលមានទម្លាប់លូដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com