តើ​ដាំ​បន្លែ​ក្នុង​ឡាំង​ស្នោ​ប៉ះពាល់​ដល់​សុខភាព​ដែរឬទេ​?
ជាតិ
វីដេអូ
តើ​ដាំ​បន្លែ​ក្នុង​ឡាំង​ស្នោ​ប៉ះពាល់​ដល់​សុខភាព​ដែរឬទេ​?
24, Mar 2019 , 3:09 pm        
រូបភាព
​ភ្នំពេញ​៖ ការដាំ​បន្លែ​ក្នុង​ឡាំង​ស្នោ  មិន​ធ្វើ​ឲ្យ​ដំណាំ​មាន​ជាតិគីមី ដែល​ប៉ះពាល់​ដល់​សុខភាព​នោះទេ ទោះជា​ឡាំង​ស្នោ​ទាំងនោះ ជា​ឡាំង​សិប្បនិម្មិត​ដែលមាន​សារធាតុ​គីមី​ក៏ដោយ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ​។​អ្នកជំនាញ​កសិកម្ម​រូបនេះ ពន្យល់​ដូច្នេះ​៖​ក្នុងករណី​ប្រជាពលរដ្ឋ​ចាក់ទឹក​ក្ដៅ​ក្នុង​ឡាំង​ស្នោ វា​នឹង​បញ្ចេញ​សារធាតុ​គីមី​។ ប៉ុន្តែ​បើសិនជា​ប្រជាពលរដ្ឋ យក​ឡាំង​ស្នោ​ទៅ​ដាំ​ដំណាំ​ដែលមាន​ដី និង ស្រោច​ទឹកជា​ប្រចាំ វា​នឹងធ្វើ​ឲ្យ​ដី​ត្រជាក់ ហើយ​វា​មិន​បញ្ចេញ​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​នោះទេ​»​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ThmeyThmey ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម និង​ជា​អតីត​ស្ថាបនិក​អង្គការ​សេ​ដាក​ដូចតទៅ​៖ 
 
 






Tag:
 បន្លែ​
  ឡាំង​ស្នោ​
  កសិកម្ម​
 ​យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com