ជាតិ
សម្ដេច ហ៊ុន សែន នឹងទៅចិន នៅថ្ងៃចូលឆ្នាំខ្មែរ ដើម្បីចូលរួមវេទិកា«ខ្សែក្រវាត់មួយ និងផ្លូវមួយ»
× ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលទេ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅប្រទេសចិន នាអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីចូលរួមកិច្ចប្រជុំគម្រោង«ផ្លូវមួយខ្សែក្រវាត់មួយ»។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ មីនា សម្ដេច ហ៊ុន សែន បានប្រកាសថា ក្រៅពីចូលរួមវេទិកាផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ សម្ដេចក៏នឹងមានកិច្ចការងារពិភាក្សាលើគម្រោង និងឯកសារផ្សេងទៀតជាមួយភាគីចិន នៅខែមេសាខាងមុខផងដែរ។ ក្នុងដំណើរទៅប្រទេសចិន ក៏មានឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ទៅអមជាមួយសម្ដេច ដើម្បីសិក្សាលើគម្រោងនានារវាងភាគីទាំងពីរទៀតផង។
សូមស្ដាប់សំឡេង៖
Tag:
ហ៊ុន សែន
ចិន
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com