អន្តរជាតិ
មូលហេតុ​អ្វី​បានជា​មនុស្ស​មិនមាន​កន្ទុយ​?
24, Mar 2019 , 9:29 pm        
រូបភាព
​សត្វ​ជាច្រើន ជាពិសេស​ថនិកសត្វ​តែងមាន​កន្ទុយ​ចាប់តាំងពី​ពេល​កើតមក​។ វា​ជា​រឿង​មួយ​ពិសេស ដែល​មនុស្ស​មិនមាន​កន្ទុយ​ដូច​ថនិកសត្វ​ទាំងនោះ ទោះបីជា​អ្នកវិទ្យាសាស្ត្រ​ខាង​ជីវវិទ្យា​បាន​ចាត់ទុកថា មនុស្ស​ក៏​ជា​ថនិកសត្វ​មួយ​ប្រភេទ​ក៏ដោយ​។

 
​យោងតាម​គេហទំព័រ sciencefocus.com បើ​និយាយ​ឲ្យ​ងាយ​បំផុត មនុស្ស​លែងមាន​កន្ទុយ​ដូច​សត្វ​គឺ​ដោយសារ​មនុស្ស​ចេះ​រៀន​ដី​ដោយ​ជើង​ពីរ និង​ដងខ្លួន​ត្រង់​កែង​នឹង​ដី​។ 
 
​មុខងារ​របស់​កន្ទុយ​គឺជា​សរីរាង្គ​ទប់​លំនឹង នៅពេលដែល​សត្វ​មាន​ចលនា​រហ័ស ដូចជា​សត្វ​ស្វា​ត្រូវ​ការឡើង និង​ឆ្លងកាត់​លើ​ដើមឈើ​លឿន ឬ​សត្វ​ខ្លា​ត្រូវ​ការរត់​រហ័ស​នៅពេល​ដេញ​ចំណី​។ កន្ទុយ​គឺជា​អ្នក​ជួយ​រក្សា​លំនឹង​របស់​សត្វ​ទាំងនោះ​ឲ្យ​មាន​ល្អ​។​
 
​នៅពេលដែល​មនុស្ស​ចាប់​ផ្តើម​ដើរ​ត្រង់​ខ្លួន ទីតាំង​លំនឹង​បាន​ឈាន​មករក​ចំណុចកណ្តាល​នៃ​ដងខ្លួន នៅ​ខ្ពស់​ចំ​ពីលើ​បាតជើង​ទាំងពីរ​។ នៅ​ក្នុងន័យ​ធម្មជាតិ ការវិវត្ត​របស់​សត្វ តែង​បញ្ឈប់​នូវ​សរីរាង្គ​ណាមួយ​ដែល​មិនសូវមាន​មុខងារ​ជួយ​សត្វ​នោះ​។ 
 
​មនុស្ស​កាលពី​រាប់លាន​ឆ្នាំមុន បាន​ផ្តើម​រស់នៅ​លើ​ផ្ទៃដី រស់នៅ​ក្នុងផ្ទះ ហើយ​ឈប់​ឡើងដើមឈើ​ញឹកញាប់​ដូច​មុន​។ កន្ទុយ​គឺ​គ្រាន់តែ​ជា​សរីរាង្គ​មួយទៀត ដែល​លូតលាស់​ឡើង​ដោយ​ប្រើប្រាស់ និង​ចំណាយ​ថាមពល​បន្ថែម​។​
 
​ដូចនេះ នៅពេលដែល​បុព្វបុរស​របស់​មនុស្ស​ឈប់​ប្រើប្រាស់​កន្ទុយ​ជាច្រើន​ម៉ឺន​ឆ្នាំមុន ធម្មជាតិ​បាន​បញ្ឈប់​ការលូតលាស់​របស់​សរី​រា​ង្គ​មួយ​នេះ​។ ទារក​នៅក្នុង​គភ៌ ៤​សប្តាហ៍​ដំបូង​ក៏បាន​កន្ទុយ​ដែរ​។ ប៉ុន្តែ​ក្រោយ​៤​សប្តាហ៍​មក កន្ទុយ​នោះ​ក៏​លូតលាស់​ទៅជា​ចុង​នៃ​ឆ្អឹងខ្នង​វិញ​ទៅ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com