ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម​ចិន អញ្ជើញ​កម្ពុជា​ចូលរួម​ពិព័រណ៍​នៅ​ខេត្ត​យូ​ណាន់​
24, Mar 2019 , 10:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អញ្ជើញ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​តាំងពិព័រណ៍ “The 2019 South & Southeast Asia Commodity Expo and Investment Fair (SSACEIF)” ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១២ ដល់ទី​១៨ ខែមិថុនា​ខាងមុខ  នៅ​ខេត្ត​យូ​ណា ប្រទេស​ចិន​។

 
​ភាគី​ចិន អញ្ជើញ​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​នេះ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ផ្លាស់ប្ដូរ​វប្បធម៌ ដោយ​ផ្ដល់ជូន​កម្ពុជា នូវ​ការរៀបចំ​ពន្លា​ជាតិ និង​ស្ដង់​មួយចំនួន​សម្រាប់​ចូលរួម​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃទី​២១ ខែមីនា​។ 
 
​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​អំពាវនាវ​ដល់​ពាណិជ្ជករ អាជីវករ ជា​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ដែលមាន​បំណង​ចូលរួម​ពិព័រណ៍​នេះ ទំនាក់ទំនង​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ ក្រសួងពាណិជ្ជកម្ម មុន​ថ្ងៃទី ១០ ឧសភា ឆ្នាំ​២០១៩ ជា​កំហិត​៕ 
 

Tag:
 ពិព័រណ៍​
 ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com