ជាតិ
សេដ្ឋកិច្ច
CDC ឱ្យ​ក្រុមហ៊ុន​ចំនួន​៣​មាន​ទុន​ជាង​១០​លាន​ដុល្លារ បើក​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​,​ស្បែកជើង​,​កាបូប នៅ​ភ្នំពេញ កណ្តាល និង​តាកែវ​
24, Mar 2019 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
រូបភាពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
​ភ្នំពេញ​៖​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​CDC បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន ៣ ដែលមាន​ទុ​វិនិយោគ​សរុប​ជាង​១០​លាន​ដុល្លា បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប នៅ​ខេត្តតាកែវ កណ្តាល និង​ភ្នំពេញ​។ រោងចក្រ​ទាំង​៣ អាច​ផ្តល់ឱកាស​ការងារ​ឱ្យ​ប្រជាជន​ក្នុង​តំបន់ ជាង​៣​ពាន់​កន្លែង​ផងដែរ​។​

 
​យោងតាម​សេចក្តីជូនដំណឹង​របស់ CDC កាលពី​ថ្ងៃទី​១៩ មីនា ក្រុមហ៊ុន​ទាំង​៣​នោះ មាន​ក្រុមហ៊ុន​UNIWOOD SHOES MANUFACTURING មាន​ទុនវិនិយោគ​៥,៣​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង នៅ​ភូមិ​ត្រាវ​ឯម ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ក្រុមហ៊ុន NAN LAI INTERNATIONAL (CAMBODIA) បង្កើត​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់​គ្រប់​ប្រភេទ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាមួយ​ទុនវិនិយោគ ២,២​លាន​ដុល្លារ​។ ក្រុមហ៊ុន VICMARK FASHIONS (CAMBODIA)​មាន​ទុន​ជិត​៣​លាន​ដុល្លារ ដែល​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕
 






Tag:
 កាបូប​
 ​ស្បែកជើង​
 ​សម្លៀកបំពាក់
© រក្សាសិទ្ធិដោយ thmeythmey.com