ជាតិ
សង្គមជាតិ
សាលាដំបូងខេត្តកំពង់ចាម បញ្ជាឲ្យមន្ត្រីអាវុធហត្ថម្នាក់ចូលបង្ហាញខ្លួន ករណីហិង្សា និងប្រើកាំភ្លើងភ្ជង់គេ
× ភ្នំពេញ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបញ្ជាឲ្យឈ្មោះ សាន្ត សុខុម ជាមន្ត្រីអាវុធហត្ថខេត្តក្រចេះ ចូលបង្ហាញខ្លួន នៅមុខអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ឲ្យបានមុនថ្ងៃទី១៦ ខែមេសា ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ»។
ដីកាបញ្ជាឲ្យចូលខ្លួននេះ ធ្វើឡើងក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ២នាក់ ដែលបានចោទជនសង្ស័យដែលគេស្គាល់ថា ជាកូនប្រុសរបស់មេបញ្ជាការអាវុធហត្ថខេត្តក្រចេះផងនោះ ថាបានការវាយ និងភ្ជង់កាំភ្លើងលើពួកគេ។ ករណីនេះ កើតឡើងនៅថ្ងៃទី១៩ ខែមីនា នៅទីតាំងហ្គេមអនឡាញមួយកន្លែង ស្ថិតនៅក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
© រក្សាសិទ្ធិដោយ thmeythmey.com