អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន Vivo V15 ប្រកាស​តម្លៃ​ថ្មី​ត្រឹមតែ $339
24, Mar 2019 , 2:37 pm        
រូបភាព
កាន់​តែមាន​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​ទូ​ស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន vivo V15 ដែលជា​ស្មា​ត​ហ្វូ​ន​ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយនឹង​ការ​រចនាបទ​ដ៏​សំបូរបែប និង​បង្ហាញ​ចេញ​នូវ​ភាព​ទាក់ទាញ​ដ៏​ល្អឥតខ្ចោះ​។ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន VivoV15 ត្រូវបាន​ផលិតឡើង​ដោត​ផ្ដោត​សំខាន់​លើ​តម្រូវការ​របស់​អតិថិជន និង​អ្នក​ដែល​និយម​ប្រើប្រាស់​ទៅលើ​ស្មា​ត​ហ្វូ​ន​។
 
​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នេះ រាល់​ការផលិត ត្រូវមាន​គុណភាព ប្រសិទ្ធភាព ក៏ដូចជា​ទំនុកចិត្ត រីឯ​តម្លៃ​ត្រូវ​ស្រប​ទៅ​និង​ជីវភាព និង​ស្ថានភាព​របស់​អ្នកប្រើប្រាស់​។ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​ទម្លាក់​តម្លៃ​របស់ Vivo v15 ពី​$359 មក​ត្រឹមតែ $339​ប៉ុណ្ណោះ​។​


 
​រួសរាន់​ឡើង សម្រាប់​អតិថិជន​ដែល​លង់​ស្នេហ៍​ស្មា​ត​ហ្វូ​ន Vivo V15 អាច​Order ទុក​មុន​បាន​ដោយ​គ្រាន់តែ​កក់​ប្រាក់​មុន​១០​ដុល្លារ​ប៉ុណ្ណោះ​។ សូមបញ្ជាក់​ផងដែរ​ថា  ការ​កម្មង់​ទុក​មុននេះ នៅសល់​ត្រឹមតែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ 
 
​រាល់​កា​រក​ម្ម៉​ង់​ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏មាន​បន្ថែម​ជូន​ដូ​ពិសេសៗ​ជាច្រើន​ផងដែរ​ដល់​អតិថិជន​នូវ​ដូចជា​៖ បន្តោង​សោរ vivo ជើង Tripods ដប​ទឹក​ដ៏​ស្រស់ស្អាត និង Power Bank (​រីឯ​សម្រាប់ Bluetooth Speaker បាន​ត្រឹម​រយៈពេល ក្នុង​ការធ្វើ Pre-order តែប៉ុណ្ណោះ​)​។ លើសពីនេះ អតិថិជន​ក៏​នឹង​ទទួលបាន​ស៊ីម​កាត Smart ដែលមាន​តម្លៃ $54 ដោយ​ឥតគិតថ្លៃ ជាមួយនឹង​គម្រោង Smart ធំ​ហ្មង រយៈពេល 24​សប្តាហ៍ ដែល​អាច​បើក​បាន​នៅ​គ្រប់ Smart Stores ចាប់ពី​ថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ​។ 


 
​ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន ដែល​តែងតែ​គាំទ្រ​ទូរស័ព្ទ vivo ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា ក៏​ផ្តល់ជូន​បណ្ណ​ធានា​ប្តូរ​អេក្រង់​ដោយ​ឥតគិតថ្លៃ​១​ដង​ផងដែរ ដែលមាន​សុពលភាព 12​ខែ​។ ជាពិសេស ក៏មាន​បន្ថែម​នូវ​ការធានា​ទូរស័ព្ទ រហូតដល់​ទៅ 24​ខែ គិត​ចាប់​ពីថ្ងៃ​ដែល​ទិញ​។ អ្វីដែល​ពិសេស​នោះ​គឺ គ្រាន់តែ Pre-order vivo V15 ឥឡូវនេះ ក្រុមហ៊ុន​ក៏​នឹង   ផ្តល់ជូន​ប័ណ្ណ​ផ្សងសំណាង​ចាប់​រង្វាន់​ជាច្រើន​ដូចជា​៖ ម៉ូតូ Honda Zoomer-X ស៊េរី​ថ្មី ចំនួន 5 រង្វាន់ វ៉ា​លី​ម៉ាក Rimowa ចំនួន 10 រង្វាន់ និង​ទូទឹកកក​ម៉ាក Midea ចំនួន 15 រង្វាន់​។​


 
​កាលបរិច្ឆេទ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្តទៅ​នៅ​ចាប់ពី​ថ្ងៃទី​26 ខែមីនា ដល់​ថ្ងៃទី​30 ខែមេសា ឆ្នាំ​2019​។ 
 
​សម្រាប់​លក្ខណៈសម្បត្តិ ក៏ដូចជា​មុខងារ​ពិសេស របស់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន vivo V15​ដូចជា​៖
 
•​ ​កាមេរ៉ា​មុខ​ផុស​ឡើង 32 មេ​ហ្គា​ភិ​ច​សែ​ល​
•​ ​អេក្រង់​ធំ​លាត​ស្ទើរ​គ្មាន​គែម (Ultra FullViewTM Display)
•​ ​ទំហំ​អេក្រង់ 6.53-inch 2340x1080 FHD+ 
•​ ​AI កាមេរ៉ា​ក្រោយ 3 គ្រាប់  
•​ ​មុខងារ​ថត​ព្រាល Portrait 5MP
•​ ​មុខងារ​ថតរូប​ធ្វើ​ឲ្យ​រូបរាង​កាន់តែ​ស្អាត (AI Body Shaping) 
•​ ​មុខងារ​ថត​បាន​កាន់​តែ​ធំ​ទូលាយ 8MP (120°) 
•​ ​មុខងារ​ថតរូប​កាន់​តែ​ច្បាស់​12MP (24 Million Photosensitive Unities)
•​ ​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​ខាងក្រោយ​
•​ ​RAM 6GB + ROM 128GB + SD Card up to 256GB
•​ ​Jovi: Google Len and Google Assistant
•​ ​ដំណើរការ​ម៉ាស៊ីន​ដោយ (MTK P70 Octa-Core 2.1GHz)
•​ ​ថាមពល​ថ្ម 4000mAh
•​ ​បច្ចេក​វិ​ទ្យ​សាក​ថ្ម​លឿន (Dual Engine Fast Charging)
•​ ​Funtouch OS 9 (Based on Android 9.0)
•​ ​មាន​ពីរ​ពណ៌ Topaz Blue និង Glamour ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 



© រក្សាសិទ្ធិដោយ thmeythmey.com